5 Monivong Boulevard, P.O Box. 983, Phnom Penh, Cambodia [email protected]

កម្មវត្ថុ និងការអនុវត្តន៍

វិធីសាស្រ្តនៃការអនុវត្តន៍នេះសរសេរអំពី គោលការណ៍នៃការធ្វើសំរង់វត្ថុវិភាគបាក់-តេរីសាស្ត្រដែលត្រូវវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ ក្បួននេះតំរូវអោយអ្នកស្រង់វត្ថុវិភាគបាក់តេរីសាស្ត្រទាំងទ្បាយអនុវត្តតាម ទាំងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងរួមទាំងភ្ញៀវខាងក្រៅផងដែរ។

ព័ត៌មានផ្សេងៗអំពីវត្ថុវិភាគបាក់តេរីសាស្រ្ត សូមទាក់ទងយើងខ្ញុំនៅផ្នែកអតិថិជន។

ចំពោះគ្រប់វត្ថុវិភាគទាំងអស់ត្រូវតែបញ្ជាក់ដោយស្វ័យប្រវត្តិនៅលើក្រដាស់ស្នើសុំវិភាគនូវ៖

 • កាលបរិច្ឆេទ និង ម៉ោងពេល– នៃការធ្វើសំរង់វត្ថុវិភាគ ឬ ប្រមូលវត្ថុវិភាគ- នៃការដឹកជញ្ជូនវត្ថុវិភាគមកកាន់មន្ទីរពិសោធន៍
 • អត្តសញ្ញាណនៃវេជ្ជបណ្ឌិតដែលស្នើសុំវិភាគ និង អ្នកធ្វើសំរង់វត្ថុវិភាគ

 


LABM Sampling-manual screenshot

១. កំរិតជាតិខ្លាញ់

ត្រូវតមអាហារក្នុងកំឡុងពេលយ៉ាងតិច ១២ ម៉ោង ដើម្បីដឹងពីកំរិតជាតិខ្លាញ់ (កំរិតរបស់ triglycéride, cholestérol)។ សូមណែនាំអោយទទួលទានអាហារយ៉ាងតិចតួចបានហើយ មុននឹងចាប់ផ្តើមដំណាក់កាលតមអាហារ។ ក៏ប៉ុន្តែអាចពិសារទឹកមួយកែវបាន។

២. កំរិតជាតិស្ករ

ត្រូវតមអាហារក្នុងកំឡុងពេលយ៉ាងតិច ៨ ម៉ោង ដើម្បីដឹងកំរិតជាតិស្ករក្នុងឈាម។ សូមណែនាំអោយទទួលទានអាហារយ៉ាងតិចតួចបានហើយ មុននឹងចាប់ផ្តើមដំណាក់កាលតមអាហារ។ ក៏ប៉ុន្តែអាចពិសារទឹកមួយកែវបាន។

៣. សំរង់វត្ថុវិភាគទឹកកាម

ត្រូវគិតទៅដល់លទ្ធភាពនៃការឆ្លងជំងឺរបេង មុននឹងគិតទៅដល់ជំងឺរលាកអេពីឌីឌីម(épididymite) កំរិតធ្ងន់ រឺ រ៉ាំរ៉ៃ ជាពិសេសក្នុងករណីអ្នកធ្លាប់មានប្រវត្តិកើតជំងឺរបេងពីមុន មក រឺ ក្នុងករណីដែលអ្នកដែលផ្ទុកជំងឺរបេងនៅកន្លែងណាមួយផ្សេងទៀត។

វត្ថុវិភាគ

ទឹកកាម

ការធ្វើសំរង់វត្ថុវិភាគ

 • ជាទូទៅការយកទឹកកាមត្រូវធើ្វឡើងបន្ទាប់ពីតមមិនធ្វើការរួមភេទរយៈពេលបីថៃ្ង មុនថៃ្ងស្រង់វត្ថុវិភាគ
 • ត្រូវនោមចោលសិនរួចសំលាប់មេរោគនៅក្បាលលិង្គជាមួយនឹងថ្នាំសំលាប់មេរោគ ហើយលាងសំអាតអោយស្អាត
 • ស្រង់វត្ថុវិភាគដាក់ក្នុងកំប៉ុងស្អាតគ្មានមេរោគដោយបើកគំរបអោយអស់ដើម្បីងាយស្រួលយកវត្ថុវិភាគ
 • កន្លែងធ្វើសំរង់វត្ថុវិភាគដែលប្រសើរបំផុតគឺនៅមន្ទីរពិសោធន៍(ផ្ដល់លទ្ធផលត្រឹមត្រូវច្បាស់លាស់)

ករណីពិសេស

ករណីធម្មតាទឹកកាមគឺជា វត្ថុវិភាគដែលស្អាតគ្មានមេរោគ ។

ការដឹកជញ្ជូនវត្ថុវិភាគ

ការដឹកជញ្ជូនវត្ថុវិភាគមកកាន់មន្ទីរពិសោធន៍ត្រូវធ្វើអោយបានលឿនមិនអោយលើសពី ៣០នាទី នៅសីតុណ្ហភាពបរិយាកាសធម្មតា ។

៤. សំរង់វត្ថុវិភាគជាលាមក

ការវិភាគនេះត្រូវធ្វើឡើងនៅពេលដែលមានការរាគរូសជាបន្តបន្ទាប់បើសិនជាអាច។ សូមធ្វើ ការវិភាគលាមកដោយមានការតមអាហារ ដែលមិនបង្កអោយមានកាកសំណល់ មួយថ្ងៃមុនការ យកវត្ថុវិភាគ ។

 • ដាក់លាមកនៅក្នុងកំប៉ុងស្អាតគ្មានមេរោគ ដែលផ្តល់ដោយមន្ទីរពិសោធន៍។
 • សរសេរឈ្មោះ ថ្ងៃខែឆ្នាំ និងម៉ោង ដែលទទួលបានលាមកនៅលើកំប៉ុង។

កំប៉ុងលាមកត្រូវយកមកកាន់មន្ទីរពិសោធន៍អោយបានលឿនបំផុត បើពុំនោះទេត្រូវដាក់កំប៉ុងលាមកក្នុង ទូរទឹកកក

៥. ការវិភាគកោសិកា-បាក់តេរីសាស្ត្រលើទឹកនោម

ការណែនាំក្នុងការធ្វើវិភាគ កោសិកា-បាក់តេរីនៃទឹកនោម (ECBU)

សូមធ្វើទៅតាមជំហានជាលំដាប់ដូចខាងក្រោមនេះ

១. ធ្វើការសំអាតយ៉ាងយកចិត្តទុកដាក់ (នៅម្ដុំទ្វារមាសចំពោះស្រ្តី នៅលើក្បាលលឹង្គចំពោះបុរស) ដោយជំនួយនៃក្រណាត់ស្បៃផ្សើមដោយសារធាតុសំលាប់មេរោគ  តល់ជូនដោយមន្ទីរពិសោធន៍ (បន្ទាប់ពីប្រើរួច បោះក្រណាត់ស្បៃនោះ ទៅក្នុងធុងសំរាម ហើយមិនត្រូវបោះចោលទៅក្នុងបង្គន់ទេ)។

urine_sample

២. ដំបូងនោមចោលបន្តិចទៅក្នុងបង្គន់។

៣. បន្ទាប់នោមដាក់ក្នុងកំប៉ុងដែលស្អាតគ្មានមេរោគ ដែលផ្តល់ដោយមន្ទីរពិសោធន៍ ហើយបិទគំរបវាដោយប្រុងប្រយ័ត្ន។

ការណែនាំក្នុងការយកទឹកនោម ក្នុងការធ្វើវិភាគ Compte d’Adds ( ឬ HLM)

សូមធ្វើតាមលំដាប់លំដោយតាមដំណាក់កាលដូចខាងក្រោមៈ

១. ក្រោកពីដំណេកពេលព្រឹក ៣ម៉ោងមុនការក្រោកពីចំណេកតាមធម្មតាៈ

 • បត់ជើងតូចអោយអស់នៅក្នុងបង្គន់
 • បន្ទាប់មកផឹកទឹកមួយកែវធំ

២. សរសេរ ឈ្មោះ ថ្ងៃខែឆ្នាំ ម៉ោងដែលបត់ជើងដាក់ក្នុងដប នៅលើដបដាក់ទឹកនោមដែលសមស្រប (ដបទឹកសុទ្ធទទេ) ឬ ដបដែលផ្តល់ដោយមន្ទីរពិសោធន៍

៣. សំរាកទៅវិញ ដោយដេកសណ្តូកជើងរយៈពេល៣ម៉ោង

៤. ៣ម៉ោងក្រោយមក ( ពិនិត្យម៉ោងអោយបានត្រឹមត្រូវចំផុត ): បត់ជើងតូចដាក់ក្នុងដប អោយបានទឹកនោមទាំងអស់តែម្តង។

៥. ទឹកនោមរយៈពេល៣ម៉ោង ទាំងអស់ ត្រូវនាំមកកាន់មន្ទីរពិសោធន៍អោយបានលឿនបំផុត (យ៉ាងយូរ ២ ម៉ោងបន្ទាប់ពីបត់ជើងតូចរួច) បើពុំនោះទេត្រូវដា់ទឹកនោមក្នុងទូរទឹកកក។

ការណែនាំក្នុងការយកទឹកនោម ២៤ ម៉ោង

សូមធ្វើតាមលំដាប់លំដោយតាមដំណាក់កាលដូចខាងក្រោមៈ

១. នៅពេលព្រឹកក្រោកពីដំណេក បត់ជើងតូចអោយអស់នៅក្នុងបង្គន់។

២. សរសេរ ឈ្មោះ ថ្ងៃខែឆ្នាំ និងម៉ោងដែលបត់ជើងតូចចោលនៅក្នុងបង្គន់ លើដបណាមួយដែលសមស្រប (ដបទឹកសុទ្ធទទេ) ឬ ដបដែលផ្តល់ដោយមន្ទីរពិសោធន៍

៣. ក្នុងរយៈពេល ២៤ ម៉ោងៈ យកទឹកនោមទាំងអស់ដក់ក្នុងដបរហូតដល់គ្រប់ម៉ោងដែលបញ្ជាក់នៅលើដប។ ឧទាហរណ៍ៈ កាលបរិច្ឆេទ និងម៉ោង បត់ជើងតូចចោលនៅក្នុងបង្គន់ គឺ ថ្ងៃអង្គារ ម៉ោង ៧ ព្រឹក

៤. ទឹកនោម ២៤ ម៉ោងទាំងអស់ ត្រូវយកមកកាន់មន្ទីរពិសោធន៍អោយបានលឿនបំផុត (យ៉ាងយូរ២ម៉ោង បន្ទាប់ពីនោមរួច) បើពុំនោះទេត្រូវដាក់ទឹកនោមក្នុងទូរទឹកក។

៦. សំរង់វត្ថុវិភាគពីទងសួត – សួត

ការធ្វើសំរង់វត្ថុវិភាគកំហាកដែលល្អគឺត្រូវធ្វើនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីដំណេកនិង មុនពេលហូបដសដថ្រូវធ្វើនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីដំណេកអាហារ ឬ ទឹក ។  បើសិនជាអាចធ្វើទៅបាន ការយកកំហាកគួរតែធ្វើនៅខាងក្រៅផ្ទះ ឬ  បើកបង្អួចមុនពេលយកកំហាក    ។

 1. សរសេរ ឈ្មោះ និង ថ្ងៃយកកំហាក នៅលើកំប៉ុងជរ័ស្អាតគ្មានមេរោគដែលផ្តល់ អោយដោយមន្ទីរពិសោធន៍
 2. បន្ទាប់ពីភ្ញាក់ពីដំណេកខ្ពុលមាត់ជាមួយនិងទឹកធម្មតា(ហាមប្រើទឹកថ្នាំខ្ពុលមាត់)
 3. ដកដង្ហើមចូលអោយជ្រៅហើយប្រឹងក្អកអោយខ្លាំងរហូតដល់អាចខាកបានជាកំ ហាក
 4. ខាកកំហាកដាក់ក្នុងកំប៉ុង
 5. ជៀសវាងកុំអោយមានទឹកមាត់
 6. បិទគំរបកំប៉ុង ហើយមួលអោយជិតដើម្បីជៀសវាងការលិច ឬ ជ្រាបកំហាកមកខាងក្រៅ ។  សំអាតផ្ទៃខាងក្រៅកំប៉ុងអោយបានស្អាត  ។
 7. ដាក់កំប៉ុងនៅក្នុងថង់ប្លាស្ទិកនៃវិទ្យាស្ថានប៉ាស្ទ័រដែលបានផ្តល់អោយមន្ទីរពិសោធន៍ ហើយត្រូវយក កំប៉ុងកំហាកមកកាន់មន្ទីពិសោធន៍អោយបានលឿន bMput។

ផ្នែកវិភាគវេជ្ជសាស្ត្រ