5 Monivong Boulevard, P.O Box. 983, Phnom Penh, Cambodia [email protected]
    • 27 JAN 17

    Rotary Club: បាណកដ្ឋានចល័តសមស្របសម្រាប់ការសិក្សា​អំពី​សត្វមូស ដែលជា​ភ្នាក់ងារចម្លង​ជំងឺគ្រុនចាញ់​ នៅ​ប្រទេសកម្ពុជា

    ប្រទេសកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានការរីករាលដាលពួកបារ៉ាស៊ីតដែលស៊ាំជាងគេបំផុតនឹងថ្នាំព្យាបាលជំងឺគ្រុនចាញ់ជំនាន់ក្រោយ គឺស្រឡាយឱសថ artémisinine។ ផ្នែកអេពីដេមីសាស្រ្តនៃអណូ ដែលដឹកនាំដោយលោក Didier Ménard បានកំណត់ស្លាកស្នាមម៉ូលេគុលមួយដែលអាចធ្វើរោគវិនិច្ឆ័យទៅលើអ្នកជំងឺដែលឆ្លងពួកបារ៉ាស៊ីតស៊ាំនឹងឱសថទាំងនេះតាំងពីឆ្នាំ២០១៣។ ទោះជាយ៉ាងនេះក្តី រហូតមកទល់ពេលនេះ នៅមានការសិក្សាតិចតួចនៅឡើយអំពីតួនាទីរបស់សត្វមូសនៅក្នុងការចម្លងពួកបារ៉ាស៊ីតស៊ាំទាំងនេះ។

    ដោយមានការគាំទ្រពី Rotary Club de Versailles និង Rotary Club de Phnom Penh វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទើបតែបំពាក់បាណកដ្ឋានចល័តមួយ សម្រាប់អភិវឌ្ឍសកម្មភាពស្រាវជ្រាវបាណកសាស្រ្តនៅតំបន់ជនបទនៃប្រទេសកម្ពុជា ដើម្បីអាចចូលទៅជិតប្រជាជនដែលរងគ្រោះដោយសារជំងឺគ្រុនចាញ់។ មន្ទីរពិសោធន៍នេះមានស្វ័យភាពទាំងស្រុង ដោយវាមានបាណកដ្ឋានមួយដែលអាចរក្សា និងចិញ្ចឹមភ្នាក់ងារចម្លងរោគ មានបន្ទប់សុវត្ថិភាព ដែលអាចឲ្យធ្វើការចម្លងមេរោគចេញពីឈាមអ្នកជំងឺទៅភ្នាក់ងារចម្លង និងមានបន្ទប់ទីបីសម្រាប់ទទួលអ្នកជំងឺ និងបូមឈាម។ ក្រៅពីការស្រាវជ្រាវ និងការធ្វើសកម្មភាពផ្នែកសុខភាពសាធារណៈ មន្ទីរពិសោធន៍នេះដែលត្រូវបានប្រគល់ជូននៅខែតុលាឆ្នាំមុន នឹងត្រូវបានប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលផ្នែកបាណកសាស្រ្តវេជ្ជសាស្រ្តក្នុងឆ្នាំ២០១៧ ដើម្បីកែលម្អសមត្ថភាពមន្រ្តីថ្នាក់មូលដ្ឋាន។

     

    OLYMPUS DIGITAL CAMERA

    P1050086

    IMG_2300

    OLYMPUS DIGITAL CAMERA

    DSCF3879