
The annual Liaison Council of the Institut Pasteur du Cambodge: 30 April 2019
On Tuesday, April 30, his Excellency Professor ENG Huot, Secretary of State of Ministry of Health of Cambodia, leads the annual Liaison Council of the Institut Pasteur du Cambodge ( IPC), which allows the Director of IPC, Dr. Didier Fontenille to present the public health activities, training and scientific results achieved in 2018, as well as prospects for next years. This council consists of 10 permanent members and 20 invited members.
In 2019, the IPC plans to strengthen its environment for innovative research for Cambodia in Cambodia; to attract new promising young Cambodian and international scientists; to support several ambitious collaborative projects including antibiotic resistance, rabies and malaria elimination, the study of emerging infectious diseases.
នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល សាស្រ្តាចារ្យ អេង ហួត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនង នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដូចរៀងរាល់ឆ្នាំ ដែលអនុញ្ញាតិឲ្យលោកបណ្ឌិត ឌីឌ្យេ ហ្វុងទើនីយ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ធ្វើការបង្ហាញជូនលទ្ធផលដែលទទួលបាននៅឆ្នាំ២០១៨ នៅក្នុងវិស័យស្រាវជ្រាវជំងឺឆ្លង ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលផ្នែកសុខាភិបាល និងស្រាវជ្រាវ លទ្ធផលអំពីការផ្តល់សេវាដល់ប្រជាជនកម្ពុជា និងទស្សនវិស័យក្នុងឆ្នាំ២០១៩។ ក្រុមប្រឹក្សានេះមានសមាជិក អចិន្រ្តៃយ៍ចំនួន១០នាក់ និងសមាជិកដែលត្រូវបានអញ្ជើញចំនួន២០នាក់។