5 Monivong Boulevard, P.O Box. 983, Phnom Penh, Cambodia [email protected]
    • 25 JUN 19
    Medal Award of Royal Order of MONISARAPHON level SENA to Dr. Didier Fontenille, Director of Institut Pasteur du Cambodge: June 24, 2019

    Medal Award of Royal Order of MONISARAPHON level SENA to Dr. Didier Fontenille, Director of Institut Pasteur du Cambodge: June 24, 2019

    On June 24th, 2019, H.E. Prof. ENG Huot, Secretary of State of Ministry of Health, representative of H.E. Prof. MAM Bunheng, Minister of Health, awarded the medal of Royal Order of MONISARAPHON level SENA of the Kingdom of Cambodia to Dr. Didier FONTENILLE, Director of the Institut Pasteur du Cambodge – IPC. The ceremony took place at the Ministry of Health in the presence of the Ambassador of France to Cambodia.

    Dr. FONTENILLE has lead the IPC since November 2014 to reach important achievements in bio-medical laboratories, public health, prevention of rabies, scientific researches in infectious diseases, graduate and post-graduate education, development of technical human resources for the benefit of the health sector of Cambodia. He will end his mission in Cambodia in August 2019 and will start his new assignments in France.

    The IPC has 240 national and international staffs, is an international institute under the law of Cambodia, non-for-profit, and under the umbrella of the Ministry of Health.

    H.E. Minister of Health is the President of the Liaison Council to guide the mission of the institute.

    នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម​ សាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល បានធ្វើការបំពាក់មេដាយ មុនីសារាភ័ណ្ឌ ថ្នាក់សេនា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ លោកបណ្ឌិត ឌីឌ្យេ ហ្វុងទើនីយ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ ពិធីបំពាក់មេដាយនេះ បានប្រព្រឹត្តទៅ នៅទីស្តីការ ក្រសួងសុខាភិបាល ដោយមានវត្តមានរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង ប្រចាំនៅកម្ពុជា។

    លោកបណ្ឌិត ហ្វុងទើនីយ បានចាប់ផ្តើមដឹកនាំវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ ២០១៤ អោយសម្រេចបាននូវស្នាដៃសំខាន់ៗ ផ្នែកមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ ផ្នែកសុខភាពសាធារណៈ ការបង្ការជំងឺឆ្កែឆ្កួត ការស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកជំងឺឆ្លង ការអប់រំថ្នាក់ឩត្តម និងក្រោយឩត្តមសិក្សា ក៏ដូចជា ការអភិវឌ្ឍន៍ធនធានមនុស្សបច្ចេកទេស ជាប្រយោជន៍​ដល់វិស័យសុខាភិបាល នៃប្រទេសកម្ពុជា។​ លោកនឹងបញ្ចប់បេសកកម្ម នៅប្រទេសកម្ពុជា នៅដំណាច់ខែ សីហា ឆ្នាំ២០១៩ នេះ ហើយបេសកកម្មបន្ទាប់មកទៀតរបស់លោកគឺនៅប្រទេសបារាំង។

    វិទ្យាស្ថាន​ប៉ាស្ទ័រ​​កម្ពុជាមានបុគ្គលិកជាតិ និងអន្តរជាតិ ចំនួន ២៤០ នាក់ ​​ជាវិទ្យាស្ថាន​អន្តរជាតិ​មួយ ដែលស្ថិតនៅក្រោម​ច្បាប់កម្ពុជា​ មិនមាន​គោលដៅស្វែងរកប្រាក់ចំណេញ ស្ថិតក្រោម​អាណាព្យាបាលភាព​របស់​​ក្រសួងសុខាភិបាល ដោយមាន ឯកឧត្តម រដ្ឋមន្ត្រីក្រសូងសុខាភិបាល ជាប្រធានក្រុមប្រឹក្សាទំនាក់ទំនង ក្នុងបេសកម្មរបស់វិទ្យាស្ថាន។