អគារលេខ៥ មហាវិថីមុនីវង្ស ប្រអប់សំបុត្រលេខ ៩៨៣ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [email protected]

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺជាគ្រឹះស្ថានស្រាវជ្រាវ និង បម្រើផលប្រយោជន៍សាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា។ វិទ្យាស្ថាននេះស្ថិតនៅរួមក្នុងបណ្តាញនៃវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ ដែលតែងតែមានសហប្រតិបត្តិការជាមួយគ្នា ។

  •  សកម្មភាពនៃវិទ្យាស្ថានប៉ាស្ទ័រផ្ដោតទៅលើការស្រាវជ្រាវជីវវេជ្ជសាស្រ្ត និងការ តាមដានជំងឺឆ្លង ដោយធ្វើការជាដៃគូរជាមួយវិទ្យាស្ថានប៉ាស្ទ័រដទៃទៀត និង មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង ព្រមទាំងជាមួយមន្ទីរពេទ្យមួយចំនួន ។ ការស្រាវជ្រាវដែលធ្វើនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានទិសដៅក្នុងការធ្វើរោគ វិនិច្ឆ័យ កំណត់លក្ខណៈនៃជីវវេជ្ជសាស្រ្ត និងអណូ និងអេពីដេមីសាស្រ្តនៃវីរុស (ផ្តាសាយ គ្រុនឈាម ហ៊ីវ…) បាក់តេរី (របេង សាលម៉ូណែលឡូស, ឡេហ្សូណែលឡូស, លេបតូស្ព័រ…) និងគ្រុនចាញ់ ជាមួយនឹងការសង្កត់ធ្ងន់ ទៅលើការកំណត់ អត្តសញ្ញាណ និងការសិក្សាពីយន្តការនៃភាពស៊ាំរបស់ អតិសុខុមប្រាណទៅនឹង ការព្យាបាល ។
  • ដោយសហការជាមួយសាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅ កម្ពុជា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផ្តល់នូវភាពងាយស្រួលក្នុងការយល់ដឹងអំពីជំងឺ ឆ្លងក្នុងផលប្រយោជន៍សុខភាពសាធារណៈ តាមរយៈការអប់រំ និង ការបណ្តុះ បណ្តាលកំរិតសាកលវិទ្យាល័យ និង សាលាវិជ្ជាជីវៈ ។
  • វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាទីតាំងតែមួយគត់ដែលធ្វើវិភាគជីវវេជ្ជសាស្រ្តនៅកម្ពុជា ដែលធានារ៉ាប់រងលើគុណភាព ដោយបានបំពាក់ ទៅដោយសម្ភារៈ វិភាគទំនើបៗ បុគ្គលិកប្រកបដោយសមត្ថភាពខ្ពស់ និងផ្តល់សេវាផែ្នកពិនិត្យឈាម (Biologie sanguine) គីមី (Biochimie) និង អតិសុខុមសាស្រ្ត (Microbiologie) ។ វិទ្យាស្ថានប៉ាស្ទ័រផ្តល់សេវាផងដែរ លើការត្រួតពិនិត្យអនាម័យចំណីអាហារ និង ធ្វើការវិភាគគីមី និងមីក្រុបនៃទឹក ។
  • វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានមណ្ឌលចាក់ថ្នាំបង្ការអន្តរជាតិ និង មណ្ឌល ព្យាបាលនិងបង្ការជំងឺឆ្កែឆ្កួតផងដែរ ។

ចំនួនបុគ្គលិកៈ ១៦៥ នាក់ (មករា ២០១៣)

បុគ្គលិកខ្មែរ ចំនួន ១៤១ នាក់

បុគ្គលិកបរទេស ចំនួន ៨ នាក់

បុគ្គលិកស្រាវជ្រាវ (CIRAD) ចំនួន ១ នាក់

បុគ្គលិកប្រឹក្សាយោបល់ ចំនួន ៦ នាក់

បេក្ខជនថ្នាក់បណ្ឌិត ចំនួន ៩ នាក់

និងកម្មសិក្សាការីជាច្រើននាក់ទៀត