អគារលេខ៥ មហាវិថីមុនីវង្ស ប្រអប់សំបុត្រលេខ ៩៨៣ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [email protected]

ខែធ្នូ ឆ្នាំ១៩៥៣ ៖ ការបង្កើតវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ បន្ទាប់ពីការប្រកាសឯករាជ្យនៃព្រះរាជាណាចក្រខ្មែរ (នាយក៖ វេជ្ជ. Maurice HUARD ឆ្នាំ ១៩៥៣-១៩៥៥ បន្ទាប់មក វេជ្ជ. René TRIAU ឆ្នាំ ១៩៥៥-១៩៥៨)។ កាលពីដំបូង វិទ្យាស្ថានផលិតវ៉ាក់សាំងសម្រាប់សត្វ ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក វិទ្យាស្ថាននេះក៏បានបង្កើនសមត្ថភាពរបស់ខ្លួន ដោយធ្វើការផលិតវ៉ាក់សាំងប្រឆាំងជំងឺឆ្កែឆ្កួត និងវ៉ាក់សាំងប្រឆាំងជំងឺអុតតូចដែលកើតមានលើមនុស្ស។

IPC 1953

ខែមករា ឆ្នាំ១៩៥៨ គ្រឹះស្ថាននេះត្រូវបានដាក់ឈ្មោះថាជា “វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា” ហើយបានផ្តោតទៅលើការសិក្សាជីវសាស្រ្ត និងរោគសាស្រ្តរបស់មនុស្ស (នាយក៖ ឆ្នាំ ១៩៥៨-១៩៦០ វេជ្ជ. René TRIAU, ឆ្នាំ១៩៦០-១៩៧៥ វេជ្ជ. Yves GOUEFFON)។ នៅឆ្នាំ១៩៦១ វេជ្ជ. Claude CHASTEL បានបង្កើតផែ្នកមេរោគសាស្រ្តមនុស្ស និងវេជ្ជវិទ្យាបាណកសាស្ត្រ ហើយលោកបានកំណត់អត្តសញ្ញាណមេរោគ chikungunya (ឆ្នាំ១៩៦១) មេរោគជំងឺគ្រុនឈាម (ឆ្នាំ១៩៦២) និងមេរោគដែលបណ្តាលឲ្យកើតជំងឺរលាកខួរក្បាល (virus de l’encéphalite japonaise) (ឆ្នាំ១៩៦៥) ។ បន្ទាប់មកទៀត លោកបានធ្វើការលើមេរោគជំងឺស្វិតដៃជើង និងជំងឺឆ្កែឆ្កួតដែលកើតមានលើមនុស្ស។ នៅឆ្នាំ១៩៦៧ វេជ្ជ. KLEIN មកពី ORSTOM បានបង្កើតបន្ទប់ពិសោធន៍បាណកសាស្ត្រមួយ ដើម្បីសិក្សាពីការចម្លងមីក្រុបសំខាន់ៗដែលកើតមានលើមនុស្ស និងសត្វ តាមរយៈភ្នាក់ងារចម្លងឈាម។ នៅសម័យនោះ វិទ្យាស្ថានបានបើកផ្នែកគីមីវិភាគ គីមីឧស្សាហកម្ម និងឱសថ ដើម្បីវិភាគទឹក និងផលិតផលកសិកម្មនានា។

personnel IPC 1953

ឆ្នាំ ១៩៧៥ ១៩៧៩ នៅក្នុងរបបខ្មែរក្រហម អគារទាំងនេះត្រូវបានបំផ្លាញចោល។

ឆ្នាំ ១៩៨៦ ១៩៩៤ វិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ (មជ្ឈមណ្ឌលអនាម័យជាតិ និង ការសិក្សាពីការរាលដាលនៃមេរោគ) បានរស់រៀនមានជិវិតសាជាថ្មី ដែលមានទីតាំងនៅទួលគោក ក្រោមការដឹកនាំរបស់ លោកស្រី វេជ្ជ. គ្រុយ ស៊ុនឡាយ។ ការវិភាគជីវសាស្ត្រ និងមីក្រុបជីវសាស្ត្រ (ប៉ារ៉ាស៊ីត ជំងឺគ្រុនឈាម ជំងឺរាគរូស) ត្រូវបានបង្កើតឡើង ក្នុងពេលទន្ទឹមគ្នានឹងការបណ្តុះបណ្តាលជាន់ខ្ពស់ សម្រាប់បុគ្គលិកពេទ្យ។

ថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៩២ កិច្ចព្រមព្រៀងរវាងរដ្ឋកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រ ត្រូវបាន ចុះហត្ថលេខា នាទីក្រុងភ្នំពេញ ដោយ សាស្រ្តាចារ្យ Maxime SCHWARTZ អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រ និង វេជ្ជ. យឹម ឆាយលី សម្រាប់រដ្ឋកម្ពុជា។

ថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៩៤ ការដាក់បន្តុប ដុំថ្មទី១ត្រូវបានធ្វើឡើង ដោយរដ្ឋមន្រ្តីក្រសួង សុខាភិបាលបារាំង លោកស្រី Simone VEIL និង វេជ្ជ . ឈា ថាំង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កម្ពុជា ក្រោមវត្តមានសាស្ត្រាចារ្យ Maxime SCHWARTZ អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រ។

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៩៥   វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបានបើកសម្ភោធជាផ្លូវការដោយ នាយករដ្ឋ មន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្រោមវត្តមាន សាស្រ្តាចារ្យ Bernard DEBRÉ រដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការបារាំង។ វេជ្ជ . François Flye Sainte-Marie បានដឹកនាំវិទ្យាស្ថាននេះជាផ្លូវការ ហើយ លោកស្រី គ្រុយ ស៊ុនឡាយ ដែលជា អ្នក មាន គំនិតផ្តួចផ្តើមបង្កើតវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបានតែងតាំងជានាយករង។ យុគ្គ – សម័យ ថ្មីបានលេចឡើងសម្រាប់វិទ្យាស្ថានប៉ាស្ទ័រប្រចាំនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការបារាំង – ខ្មែរ។

ជាដំបូង វិទ្យាស្ថាននេះបានបង្កើតផ្នែកជីវសាស្ត្រ។ ចាប់ពីឆ្នាំ១៩៩៥ វិទ្យាស្ថានបានបើក ផ្នែកចាក់ថ្នាំបង្ការប្រឆាំងជំងឺឆ្កែឆ្កួត និងមជ្ឈមណ្ឌលធ្វើតេសឈាម អនាមិក និងឥតបង់ថ្លៃ សម្រាប់មេរោគអេដស៍ទីមួយ ប្រចាំនៅប្រទេសកម្ពុជា។ ផ្នែកមេរោគសាស្ត្រត្រូវបានបើក សម្ភោធ នៅខែធ្នូ ឆ្នាំ១៩៩៦ ក្រោមអធិបតីភាព ឯកឧត្តមសម្តេច ហ៊ុន សែន ហើយបន្ទាប់មក ផ្នែកសិក្សាពីរោគរាតត្បាតនៃម៉ូលេគុល ដោយធ្វើការលើជំងឺគ្រុនចាញ់ នៅខែមករា ឆ្នាំ២០០១ និងផ្នែកសិក្សាពីប្រព័ន្ធការពាររាងកាយ និងការបង្កើតភាពស៊ាំ នៅឆ្នាំ២០០៥។ បន្ទាប់ពីមាន ការលេចឡើងដ៏ច្រើននៃមេរោគ ដែលបណ្តាមឲ្យមានជំងឺផ្លូវដង្ហើមដែលមានលក្ខណៈធ្ងន់ធ្ងរ និងជំងឺគ្រុនផ្តាសាយបក្សី H5N1 បន្ទប់ពិសោធន៍ដែលមានសុវត្ថិភាពជីវសាស្រ្តកម្រិត P3 ប្រចាំតំបន់មួយ ត្រូវបានបើកសម្ភោធ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៨ ក្រោមវត្តមានរបស់ លោក វេជ្ជ . ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោកស្រី Rama YADÉ រដ្ឋលេខាធិការបារាំងទទួលបន្ទុកកិច្ចការបរទេស និងសិទ្ធិមនុស្ស។

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ ជាថ្ងៃប្រារព្ធពិធីខួប៦០ឆ្នាំនៃវិទ្យាស្ថានប៉ាស្ទ័រប្រចាំនៅកម្ពុជា ដែលនឹងធ្វើឡើងក្រោមវត្តមានរបស់លោក វេជ្ជ . ម៉ម ប៊ុនហេង និង លោកស្រីសាស្រ្តាចារ្យ Alice DAUTRY អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រ។ នៅក្នុងឱកាសនេះដែរ នឹងមានការដាក់ បន្តុប ដុំថ្មដំបូងដើម្បីសាងសង់អគារ សម្រាប់ប្រើប្រាស់ក្នុងតំបន់ ទុកសម្រាប់ការសិក្សាស្រាវជ្រាវ ពហុផ្នែក ស្តីពីជំងឺឆ្លង និងមេរោគដែលលេចឡើងនានា។

នាយក ចាប់តាំងពីឆ្នាំ១៩៩៥៖

Fly Sainte Marie  Yves Buisson
Vincent Deubel

– ឆ្នាំ ១៩៩៥ ១៩៩៩   ៖ វេជ្ជ. François FLYE SAINTE-MARIE ( វេជ្ជសាស្ត្រ )

– ឆ្នាំ ១៩៩៩ ២០០១    ៖ សាស្ត្រ. Yves BUISSON ( វេជ្ជសាស្ត្រ )

– ឆ្នាំ ២០០១ ២០០៩   ៖ វេជ្ជ. Jean-Louis SARTHOU ( ឱសថសាស្ត្រ )

– ឆ្នាំ ២០០៩ ២០១៤    ៖ សាស្ត្រ. Vincent DEUBEL ( បណ្ឌិតផ្នែកវិទ្យាសាស្ត្រ )

– ឆ្នាំ ២០១៤     ៖ បណ្ឌិត Didier FONTENILLE