អគារលេខ៥ មហាវិថីមុនីវង្ស ប្រអប់សំបុត្រលេខ ៩៨៣ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [email protected]

មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានការរីកចំរើនជាលំដាប់ ផ្នែកធនធានមនុស្ស និង បច្ចេកទេស ដោយឆ្លើយតបទៅនឹងតំរូវការជាចាំបាច់ផ្នែកគុណភាព។ មន្ទីរពិសោធន៍នេះដើរតួជាចម្បង ក្នុងផ្នែកជីវវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា ដោយសារ :

  • មានការវិភាគលើសពី១៥០ប្រភេទផ្សេងៗគ្នា នៅក្នុងផ្នែកជាច្រើនរួមមានៈ ផ្នែកលោហិតសាស្ត្រ (hématologie) គីមី ជីវសាស្ត្រ(biochimie) អ៊ីមុយណូទ្បូហ្ស៊ី(immunologie) សេរ៉ូសាស្ត្រ (sérologie) បាក់តេរីសាស្ត្រ(bactériologie) បរាសិតសាស្ត្រ (parasitologie) និង មីកូទ្បូហ្ស៊ី (mycologie) ។
  • មានការត្រួតពិនិត្យជាក់លាក់ ទាំងផ្នែកត្រៀមវិភាគ (ការយកវត្ថុវិភាគ ការដឹកជញ្ជូន និង ការទទួលវត្ថុវិភាគ) ទាំងផ្នែកវិភាគ (បច្ចេកទេសនៃការវិភាគ ) និងផ្នែកក្រោយវិភាគ (ការផ្តល់លទ្ធផលវិភាគ)។
  • មានការចូលរួមយ៉ាងសកម្មពីសំណាក់គ្រូពេទ្យជីវសាស្ត្រ នៅក្នុងទំនាក់ទំនងវិទ្យាសាស្ត្រ (ការផ្សព្វផ្សាយឯកសារវិទ្យាសាស្ត្រ ការចូលរួមសន្និសិទ្ឋ និង វគ្គបណ្តុះបណ្តាលផ្សេងៗ)។
  • រចនាសម្ព័ន្ធនៃការបណ្តុះបណ្តាលៈ និស្សិតវេជ្ជសាស្ត្រ និស្សិតឱសថសាស្ត្រ កូនសិស្សផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ កូនសិស្សផ្នែកវិស្វករជាដើម…
  • មានការផ្លាស់ប្តូរបច្ចេកវិទ្យាផ្សេងៗ រវាងផ្នែកស្រាវជ្រាវ នៃវិទ្យាស្ថានប៉ាស្ទ័រមួយទៅ វិទ្យាស្ថានប៉ាស្ទ័រមួយផ្សេងទៀត ។
  • មានការរីកចំរើនជាលំដាប់នៃសេវាថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការនៃអ្នកប្រកបវិជ្ជាជីវៈផ្នែក សុខាភិបាល ។

មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរង់ចាំផ្តល់សេវាកម្មជូនលោកអ្នក ដោយមានបុគ្គលិក ដែលមានសមត្ថភាពខ្ពស់ចំនួន ៣៥រូប ក្នុងនោះរួមមានគ្រូពេទ្យជីវសាស្ត្រចំនួន ២រូប (វេជ្ជបណ្ឌិតចំនួន ១រូប និង ឱសថការីចំនួន ១រូប) ។