loader image

Visit of IPC delegation to meet Cambodian students of Master of Infectiology at UHS

ដំណើរទស្សនកិច្ចរបស់ប្រតិភូនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីជួបនិស្សិតកម្ពុជាឆ្នាំទី១ នៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង (Master of Infectiology)។ កម្មវិធីសិក្សានេះមានការសហការណ៏រួមគ្នារវាង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (កម្ពុជា) និងសាកលវិទ្យាល័យប៉ារីស – សាក្លេ (បារាំង) ដោយមានការគាំទ្រពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រប៉ារីស។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានមោទនភាពក្រៃលេងដែលបានចូលរួមចំណែកនៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ និងក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម និងនិស្សិតជ័យលាភីចំនួន ៤នាក់ (ជនជាតិខ្មែរ ៣នាក់ និងឥណ្ឌូនេស៊ី ១នាក់ ដែលទាំង ៤នាក់គឺសុទ្ធតែជានិស្សិតស្រី)។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាយើងខ្ញុំ សូមជូនពរឱ្យនិស្សិតទាំងអស់ទទួលបានសំណាងល្អក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ។


Visit of Institut Pasteur du Cambodge (IPC) delegation to University of Health Sciences (UHS) to meet the Cambodian students starting their first year of International Master of Infectiology. This program is a joint Master between University of Health Sciences  (Cambodia) and Université Paris-Saclay (France) with strong support from IPC and Institut Pasteur in Paris. IPC is very proud to be involved in this world-class Master degree and has offered four scholarships to brilliant and promising students (3 Cambodian & 1 Indonesian, all four being female students!). We wish all students the best of luck for this Master.