សកម្មភាពរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងបញ្ហាហិរញ្ញវត្ថុត្រូវបានត្រួតពិនិត្យដោយក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំដែលមានសមាជិកចំនួន 10 រូប ដែលមានរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងអគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រ (ក្រុងប៉ារីស) ជាសហប្រធាន។ សមាជិក
អចិន្ត្រៃយ៍រួមមាន៖ ឯកអគ្គរដ្ឋទូតបារាំង ប្រធាននាយកដ្ឋានអន្តរជាតិមកពីវិទ្យាស្ថានប៉ាស្ទ័រ
(ក្រុងប៉ារីស) និងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) តំណាងមកពីសកលវិទ្យាល័យ នានានៅកម្ពុជា តំណាងមកពីទីភ្នាក់ងារអន្តរជាតិ (អង្គការសុខភាពពិភពលោក អង្គការយូនី
សេហ្វ។ល។) និងមកពីដៃគូអភិវឌ្ឍន៍នានា។
ក្រុមប្រឹក្សាទំនាក់ទំនងត្រួតពិនិត្យ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបង្ហាញដោយនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ក្រុមប្រឹក្សានេះត្រួតពិនិត្យមើលលើសកម្មភាពដែលកំពុងប្រព្រឹត្តទៅ និងផែនការសកម្មភាពសំខាន់ៗរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ក្នុងឋានៈរបស់ខ្លួនជាក្រុមពិគ្រោះ ក្រុមប្រឹក្សាទំនាក់ទំនងអាចអញ្ជើញបុគ្គល ឬអង្គភាពសំខាន់ៗដែលផ្ដល់ជំនួយចាំបាច់សម្រាប់ការងាររបស់ក្រុមប្រឹក្សានេះ ដើម្បីឱ្យមកចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន។
សមាជិកក្រុមប្រឹក្សាភិបាល៖
ប្រធាន៖
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
សហប្រធាន៖
អគ្គនាយកវិទ្យាស្ថានប៉ាស្ទ័រ សាស្ត្រាចារ្យ Stewart COLE
សមាជិកអចិន្ត្រៃយ៍៖
នៅឆ្នាំ2020 ឯកឧត្តម Pablo KANG ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងក្រុមប្រឹក្សាទំនាក់ទំនងនេះ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសអូស្ត្រាលីសម្រាប់គម្រោងស្រាវជ្រាវរួមគ្នា និងសម្រាប់ការបណ្ដុះបណ្ដាលបុគ្គលិក។
សមាជិកដែលទទួលការអញ្ជើញ (ឬតំណាង)៖
សកម្មភាពវិទ្យាសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបានត្រួតពិនិត្យដោយក្រុមប្រឹក្សាពិគ្រោះយោបល់វិទ្យាសាស្ត្រ (SAB) ដែលមានសមាជិកពី 7 ទៅ 8 នាក់ (រួមមានប្រធាន និងអ្នកធ្វើរបាយការណ៍) និងអ្នកសង្កេតការណ៍មួយនាក់។ ក្រុមប្រឹក្សាពិគ្រោះយោបល់វិទ្យាសាស្ត្រជួបប្រជុំរៀងរាល់ 2 ឆ្នាំម្ដង ដែលក្នុងនោះការប្រជុំលើកចុងក្រោយប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ2018។
តួនាទីរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់វិទ្យាសាស្ត្រ គឺត្រូវផ្ដល់អនុសាសន៍ដល់អ្នកស្រាវជ្រាវរបស់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសម្រាប់គម្រោងវិទ្យាសាស្ត្រ ការរៀបចំ និងកិច្ចសហប្រតិបត្តិការដែលកំពុងប្រព្រឹត្តទៅ/ថ្មីៗ។
សម្រាប់ក្រុមប្រឹក្សាពិគ្រោះយោបល់វិទ្យាសាស្ត្រថ្មីនៅខែកុម្ភៈ ឆ្នាំ2021 សមាជិករបស់ក្រុមប្រឹក្សារួមមាន៖
អ្នកវិទ្យាសាស្ត្រអន្តរជាតិបី (3) រូប៖
អ្នកវិទ្យាសាស្ត្រកម្ពុជាចំនួនបី (3) រូប៖
អ្នកវិទ្យាសាស្ត្របី (3) រូប ចំណុះឱ្យវិទ្យាស្ថានប៉ាស្ទ័រ (IP ក្រុងប៉ារីស)៖
របាយការណ៍ត្រូវបានរៀបចំឡើងដោយសមាជិករបស់ក្រុមប្រឹក្សាពិគ្រោះយោបល់វិទ្យាសាស្ត្រ ក្រោមការសម្របសម្រួលពីអ្នកធ្វើរបាយការណ៍ និងចុះហត្ថលេខារួមគ្នាដោយប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់វិទ្យាសាស្ត្រ និងអ្នកធ្វើរបាយការណ៍។
វិទ្យាស្ថានជាសមាជិកចំនួន 32 ដៃគូ និងសហការីជំនួយនៅក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ សេវាសុខភាពសាធារណៈ និងសម្ព័ន្ធអប់រំនានា បានចូលរួមក្នុងបណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ វិទ្យាស្ថានទាំងនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយនឹងបណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ។ ធម្មនុញ្ញស្ដីពីគុណតម្លៃប៉ាស្ទ័រ ត្រូវបានអនុម័តឡើងដោយសមាជិកទាំងអស់របស់បណ្ដាញនេះ។
ដោយមានវត្តមាននៅក្នុងទ្វីបទាំងប្រាំ អ្នកស្រាវជ្រាវរបស់បណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ – ទាំងស្រី និងប្រុស ដែលមានសាវតារវប្បធម៌ខុសៗគ្នា – មានស្មារតីរួបរួមគ្នាដោយផ្អែកលើវប្បធម៌ប៉ាស្ទ័រតែមួយ និងភាពអំណត់ និងគុណតម្លៃផ្នែកវិទ្យាសាស្ត្រដូចគ្នា។
ក្រុមប្រឹក្សានាយករបស់បណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ ធ្វើសេចក្ដីសម្រេចថាតើវិទ្យាស្ថានណាខ្លះ ដែលអាចចូលរួមនៅក្នុងបណ្ដាញនេះបាន។ ក្រុមប្រឹក្សានេះមានសមាសភាពដូចជា នាយករបស់វិទ្យាស្ថានសមាជិកនីមួយៗ និងមានអង្គនាយកវិទ្យាស្ថានប៉ាស្ទ័រ ជាប្រធានក្រុមប្រឹក្សា
នាយក។ ក្រុមប្រឹក្សានាយកជួបប្រជុំមួយឆ្នាំ ឬពីរឆ្នាំម្ដង ហើយបោះឆ្នោតជ្រើសតាំងតំណាងចំនួន 12 រូប នៅក្នុងមហាសន្និបាទរបស់វិទ្យាស្ថានប៉ាស្ទ័រ។ នៅពេលចូលរួមកិច្ចប្រជុំ នាយកវិទ្យាស្ថាននានាត្រូវគូសវាស និងអនុម័តលើចំណុចត្រូវអភិវឌ្ឍសំខាន់ៗសម្រាប់បណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ និងលក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំជាសមាជិក។
សមាគមបណ្ដាញប៉ាស្ទ័រអន្តរជាតិ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2011 ក្រោមច្បាប់ 1901 របស់ប្រទេសបារាំង គឺជានីតិបុគ្គលរបស់បណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ (IPIN)។ វិទ្យាស្ថានរបស់ IPIN គឺជាសមាជិករបស់សមាគមនេះ។ សមាគមនេះមានវិទ្យាស្ថានប៉ាស្ទ័រជាប្រធាន ហើយមានក្រុមប្រឹក្សាភិបាលចំនួនពីរ៖
ដោយផ្អែកលើមូលដ្ឋាននេះ បណ្ដាញនេះគ្រប់គ្រងលើវគ្គបណ្ដុះបណ្ដាលអន្តរជាតិ (ប្រមាណ 15 វគ្គក្នុងមួយឆ្នាំ ដែលបញ្ចូលរាល់វិទ្យាស្ថានជាសមាជិកបណ្ដាញ) រៀបចំកិច្ចប្រជុំថ្នាក់តំបន់ ដើម្បីលើកកម្ពស់ទំនាក់ទំនងក្នុងចំណោមអ្នកស្រាវជ្រាវនានា ហើយបង្កើតគម្រោងវិទ្យាសាស្ត្រថ្មីៗ សម្រាប់កិច្ចសហការអន្តរជាតិ។ បន្ថែមលើនេះ បណ្ដាញក៏បានបង្កើតគំនិតផ្ដួចផ្ដើមមួយចំនួនដើម្បីផ្សព្វផ្សាយពីតួនាទី និងមុខមាត់របស់បណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិទាក់ទងនឹងការស្រាវជ្រាវផ្នែកសុខាភិបាលទូទាំងពិភពលោក។
ក្នុងតួនាទីនេះ បណ្ដាញត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមាន “ទំនាក់ទំនងផ្លូវការ” ជាមួយនឹងអង្គការសុខភាពពិភពលោក កាលពីឆ្នាំ2016 ដោយបានឆ្លុះបញ្ចាំងពីសារសំខាន់នៃតួនាទីរបស់បណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិនៅក្នុងវិស័យសុខភាពសាធារណៈរបស់សកលលោក។
នាយកដ្ឋានកិច្ចការអន្តរជាតិ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនៅក្នុងកិច្ចការសម្របសម្រួលសកម្មភាពរួម និងការចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សានាយក និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រពីសំណាក់វិទ្យាស្ថានជាសមាជិករបស់បណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ។ វិទ្យាស្ថាននេះក៏ធ្វើការគ្រប់គ្រងលើមូលនិធិ និងការចាត់ចែងបុគ្គលិកទៅបម្រើការនៅតាមវិទ្យាស្ថាននានា ចេញពីវិទ្យាស្ថានប៉ាស្ទ័រ នៅទីក្រុងប៉ារីស ដោយមានការជួយគាំទ្រពីសំណាក់ក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិ និងក្រសួងឧត្តមសិក្សា និងស្រាវជ្រាវរបស់ប្រទេសបារាំង។
សមាជិក វិទ្យាស្ថានចំណុះ និងដៃគូរបស់បណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ (IPIN) មានការប្ដេជ្ញាចិត្តក្នុងការគោរពគោលការណ៍គ្រឹះខាងក្រោមនេះ ដែលមានសារសំខាន់ក្នុងការបន្តកិច្ចការងារដែលលោក Louis Pasteur បានធ្វើតាំងពីដំបូងរៀងមក ដែលមានដូចខាងក្រោមនេះ៖
ជំនាញឯកទេសនេះ គឺផ្អែកលើបុគ្គលិកដែលមានទឹកចិត្ត និងគុណវុឌ្ឍខ្ពស់ ហើយដែលធ្វើការនៅក្នុងបរិយាកាសការងារដែលមានសុវត្ថិភាព និងដំណើរការល្អ។ បរិយាកាសការងារដែលអំណោយផលខ្ពស់នេះ ត្រូវបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ (ដែលទទួលវិញ្ញាបនបត្រ ISO 15189) មន្ទីរពិសោធន៍សុវត្ថិភាពបរិស្ថាន និងចំណីអាហារ និងមជ្ឈមណ្ឌលផ្ដល់ថ្នាំបង្ការ រហូតដល់សកម្មភាពស្រាវជ្រាវលើជំងឺឆ្លងថ្មីៗទាំងអស់។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានអនុម័តលើឧបករណ៍សម្រាប់ស្រាវជ្រាវ និងកម្មវិធីសុខភាពសាធារណៈជាច្រើន ដោយមានជំនួយជាច្រើនពីស្ថាប័នស្រាវជ្រាវអន្តរជាតិ/ដៃគូអភិវឌ្ឍន៍ និងការគាំទ្រពីវិទ្យាស្ថានប៉ាស្ទ័រក្រុងប៉ារីស។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានមន្ទីរពិសោធន៍ BLS-2 ចំនួនប្រាំពីរ (រាប់បញ្ចូលទាំងមន្ទីរពិសោធន៍ BLS-2+ ចំនួន 2 ផង) សម្រាប់ការចាត់ចែងអតិសុខុមប្រាណដែលគ្រោះថ្នាក់ ប៉ុន្តែមិនបង្កការស្លាប់ដល់មនុស្សឡើយ ឬដែលមានថ្នាំបង្ការ និងថ្នាំព្យាបាលទៅហើយ ដូចជាជំងឺរបេង ជំងឺឆ្កែឆ្កួត វីរុសផ្លូវដង្ហើមជាដើម។
មន្ទីរពិសោធន៍ BLS-2 ទាំងនោះ ត្រូវបានរៀបចំនៅតំបន់ដែលមានវិសម្ពាធ ហើយការចេញចូលគឺតាមរយៈសោខ្យល់ (airlock)។ មេរោគផ្សេងៗត្រូវបានទុកដាក់នៅក្នុងទូបញ្ឈរ ដើម្បីការពារប្រតិបត្តិការ។
ជាងនេះទៅទៀត ចាប់តាំងពីឆ្នាំ2008 វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរៀបចំមន្ទីរពិសោធន៍ដែលមាន
ជីវសុវត្ថិភាពកម្រិតខ្ពស់ (BSL-3) សម្រាប់បម្រើដល់គោលបំណងផ្ដល់សេវា និងស្រាវជ្រាវ (ម៉ូឌុលចំនួនបួនទុកសម្រាប់ MDR និង XDR-TB, ផ្ដាសាយបក្សី H5N1 ជំងឺកូវីដ 19) វីរុសប្រភេទថ្មី ឬមិនស្គាល់ ដែលត្រូវបានដាក់ដោយឡែកពីករណីមនុស្សធ្ងន់ធ្ងរ និងមន្ទីរពិសោធន៍សត្វមួយ (ASL-3) សម្រាប់គម្រោងស្រាវជ្រាវលើការចម្លងវីរុស និងការពិសោធមេរោគ។ ហេដ្ឋារចនាសម្ព័ន្ធនេះ មានលក្ខណៈពិសេសប្លែកគេនៅកម្ពុជា ហើយមន្ទីរពិសោធន៍ដែលមានមុខងារបែបនេះមានតិចតួចណាស់នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។
ក្នុងរយៈកាល 5 ឆ្នាំមកនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាន/នឹង៖
មណ្ឌលបច្ចេកទេសទាំងអស់នេះបើកទ្វារសម្រាប់អង្គការវិទ្យាសាស្ត្រផ្សេងៗ សម្រាប់កម្មវិធីបណ្ដុះបណ្ដាល និងស្រាវជ្រាវ ក្រោមការសហការជាមួយនឹងក្រុមការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។