loader image

Tuk Tuk Driver for the Hygiene, Security, Quality, Maintenance Service

អ្នកបើកបរម៉ូតូកង់បី / Tuk Tuk Driver for Administration Unit

ផុតកំណត់ថ្ងៃទី៖ ៣០ តុលា ២០២៥

Deadline: October 30th, 2025

 

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) គឺជាវិទ្យាស្ថានស្រាវជ្រាវមិនស្វែងរកប្រាក់ចំណូលនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៣។ IPC សព្វថ្ងៃជាគ្រឹះស្ថានស្រាវជ្រាវវិទ្យាសាស្ត្រដែលបង្កើតឡើងដើម្បីបម្រើដល់សេវាសាធារណៈ ដោយមានការគាំទ្រខ្ពស់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ​និងស្ថិតក្រោមទំនួលខុសត្រូវរបស់វិទ្យាស្ថានប៉ាស្ទ័រ (ក្រុងប៉ារីស) ទៅលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស។ IPC គឺជាសមាជិករបស់បណ្តាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ ដែលមានវិទ្យាស្ថានជាសមាជិកសរុបចំនួន​ ៣៣ នឹងមានវត្តមាននៅលើទ្វីបចំនួនប្រាំ។ នេះជាការបង្ហាញអោយឃើញពីគុណតម្លៃ ក្រមសីលធម៌ និងភាពលូតលាស់ឥតឈប់ឈរ របស់វិទ្យាស្ថាន។ IPC មានបុគ្គលិកដែលកំពុងបម្រើការងារសរុបក្នុងអង្គភាពច្រើនជាង ៣០០នាក់ ក្នុងនោះរួមមានជនជាតិបរទេសដែលមាន ២២ សញ្ជាតិផេ្សងគ្នា ចំនួន ៣0 នាក់​ រូមទាំងបុគ្គលិកដែលកំពុងបំរើការក្នុងផ្នែកស្រាវជ្រាវទាំង៥ផ្នែកផងដែរ។ IPC បាន​នឹងកំពុងអនុវត្តសកម្មភាពស្រាវជ្រាវលើ ផ្នែកជីវវិទ្យាសុខភាព សុខភាព  សាធារណៈ ផ្តល់សេវាកម្ម(មន្ទីរពិសោធន៍ជីវៈវេជ្ជសាស្ត្រ ការចាក់វ៉ាក់សាំង ការវិភាគទឹក និងអាហារ) និងចូលរួមសកម្មភាពបណ្តុះបណ្តាលផ្សេងៗ។

The Institut Pasteur du Cambodge (IPC) is a Cambodian non-for-profit research institution established in 1953, IPC is today a scientific research establishment declared of public utility placed under the high patronage of the Ministry of Health of the Kingdom of Cambodia and under the responsibility of the Institute Pasteur on the scientific and technical levels. The IPC is a member of the Pasteur Network, which brings together 33 institutes present on five continents. It shares the Pasteurian values and the ethical charter to which the Pasteur Institutes are bound. The IPC has more than 300 employees, including about 30 expatriates of 22 nationalities and includes 5 research units. It carries out research activities in health biology, public health and service activities (Medical Biology Laboratory, vaccinations and water and food analyses) and training.

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកំពុងត្រូវការជ្រើសរើសបុគ្គលិកបំពេញការងារពេញម៉ោង រូប​ ដែលមានតួនាទីជា អ្នកបើកបរម៉ូតូកង់បី​ សម្រាប់កិច្ចសន្យាការងារ​​​រយៈពេលមួយឆ្នាំ(អាចបន្តបាន), ដើម្បីពង្រឹងផ្នែក អនាម័យ សុវត្តិភាព គុណភាព និងការថែរទាំ។

The lnstitut Pasteur du Cambodge (IPC) is recruiting a full-time Tuk Tuk driver with one-year renewable contract, to reinforce the Hygiene Security Quality Maintenance Service.

 

ហេតុអ្វីត្រូវចូលរួមជាផ្នែកមួយនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា? Why Join IPC?

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ប្តេជ្ញាចិត្តក្នុងការធ្វើឲ្យកន្លែងការងារ មានសមធម៌ និងពោពេញទៅដោយ សក្តានុពល។ វិទ្យាស្ថានជំរុញលើការលើកកម្ពស់ តម្លាភាព ការមិនរើសអើង និង ការអភិវឌ្ឍន៍លើវិជ្ជាជីវៈការងារសម្រាប់បុគ្គលិកទាំងអស់។ តាមរយៈការចូលរួមជាផ្នែកមួយនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បុគ្គលិកនឹង៖

The Institut Pasteur du Cambodge (IPC) is committed to fostering a workplace that is equitable and full of potential. The Institute upholds transparency, non-discrimination, and continuous professional development for all employees. By being part of IPC, employees will:

  • បម្រើការងារក្នុងបរិយាកាសការងារប្រកបដោយ ការសហការអន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក
  • Work in an internationally collaborative and respectful environment
  • ចូលរួមចំណែកដ៏មានន័យលើការសិក្សាស្រាវជ្រាវលើផ្នែក សុខភាពសាធារណៈ និងវិទ្យាសាស្ត្រ
  • Contribute meaningfully to public health and high-impact scientific research
  • ទទួលបានឱកាសរៀនសូត្រនិងបណ្ដុះបណ្ដាល ស្របតាមអាជីពការងារ
  • Access continuous learning opportunities tailored to your career path.
  • ចូលរួមជាផ្នែកមួយ ដែលគាំទ្រយ៉ាងសកម្មទៅលើ សមភាពយេនឌ័រ ចម្រុះភាព និង អន្តរប្រសព្វ
  • Be part of a team that actively supports gender equality, diversity, and inclusion.
  • ចូលរួមជាមួយស្ថាប័ន ដែលត្រូវបានទទួលស្គាល់ទៅលើសុច្ចរិតភាព ការច្នៃប្រឌិត និងភាពជាដៃគូវិទ្យាសាស្ត្រជាសកល
  • Join an institution recognized for its integrity, innovation, and global scientific partnerships

ពិពណ៌នាអំពីមុខដំណែង (Position Overview):

ការទទួលខុសត្រូវជាចម្បងរបស់អ្នកបើកបរ គឺការប្រមូលសំណាកនៅទូទាំងរាជធានីភ្នំពេញសំរាប់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

The tuk-tuk driver will primarily be responsible for collecting samples throughout Phnom Penh for the Institut Pasteur du Cambodge (IPC).

 

លក្ខខណ្ឌនៃការជ្រើសរើស (Recruitment conditions):

មុខដំណែងពេញម៉ោង

Position: Full-time.

  • កិច្ចសន្យា : កិច្ចសន្យាដំបូងផ្តល់ជូនរយៈពេល 1 ឆ្នាំ (អាចបន្តបាន)
  • Contract: The initial contract is offered for 1 year (renewable).
  • អាចចូលធ្វើការបាននៅថ្ងៃទី ១៥ វិច្ឆិកា​ ឆ្នាំ​ ២០២៥
  • Start Date: Available to start on November 15th 2025
  • អត្ថប្រយោជន៍ : Benefits
  • ធានារ៉ាប់រងសុខភាព(រួមទាំងសមាជិកគ្រួសា) និងធានារ៉ាប់រងអាយុជិវិត
  • Private health insurance including family coverage and life insurance.
  • បសស (សុខភាព, ហានិភ័យការងារ, ចូលនិវត្តន៍)
  • NSSF (Health Care, Occupational Risk, Retirement).
  • ប្រាក់លើកទឹកចិត្ត សម្រាប់បុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ
  • Khmer New Year and Pchum Ben Bonus.
  • ការឈប់សម្រាកប្រចាំឆ្នាំ បូកបន្ថែមមួយថ្ងៃ រៀងរាល់បីឆ្នាំម្តង
  • Annual leave plus an additional day every three years.
  • បរិបទការងារប្រជុំដោយបុគ្គលិកមកពី ២២ សញ្ជាតិផេ្សងគ្នា
  • Multicultural environment with staff from 22 nationalities.
  • ឱកាសសម្រាប់ការរីកចម្រើន និងវឌ្ឍនភាពការងារ
  • Opportunities for growth and career advancement.

ទំនួលខុសត្រូវចម្បង (Main responsibilities):

  • បើកបរម៉ូតូកង់បីទៅកាន់កន្លែងបំពេញការងារក្នុងក្រុងភ្នំពេញ
  • Drive a variety of tuk tuk to job sites in Phnom Penh
  • ប្រមូលនិងយកសំណាកក្នុងរាជធានីភ្នំពេញ
  • Collect and/ sampling samples across the Phnom Penh city
  • មានតួនាទីថែទាំម៉ូតូកង់បីនិងត្រួតនិនិត្យប្រពន្ធ័មេកានិច
  • Take care of tuk-tuk and mechanical control
  • ត្រូវប្រាកដថាម៉ូតូកង់បី ត្រូវបានសម្អាតស្អាតគ្រប់ពេលវេលា ទាំងផ្នែកខាងក្រៅនិងខាងក្នុង
  • Ensure that tuk-tuk must be kept clean all the time, exterior and interior
  • ត្រូវធ្វើការត្រួតពិនិត្យដំណើរការរបសម៉ូតូកង់បីរាល់ពេលមុនធ្វើដំណើរ
  • Perform preventative tuk-tuk maintenance checks
  • កត់ត្រាគ្រប់ការធ្វើដំណើររបស់យានជំនិះនូវ ចំងាយចរ ការប្រើប្រាស់ប្រេងឥន្ធនះ​ និងថែរក្សាសៀវភៅកំណត់ត្រាអោយបានត្រឹមត្រូវ
  • Regularly record and maintain daily vehicle logbooks as the vehicles all trips, mileage, fuel consumption
  • ត្រូវធ្វើការរាយការណ៍ជូនទៅប្រធានក្រុមរាល់ពេលមានបញ្ហា ឬការខូចខាតលើម៉ូតូកង់បី
  • Report all kind of defaults, issues or broken tuk-tuk parts to team leader
  • ត្រូវរៀបចំ និងត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការចុះបេសកកម្មក្នុងក្រុងភ្នំពេញ
  • Must be prepared and ready to go on mission in Phnom Penh
  • តម្រូវអោយបញ្ជូន វិក្ក័យបត្រ សំបុត្រ រឺ ឯកសារផ្សេងៗ តាមតំរូវការ
  • Require delivering invoice mail or documents as​ need
  • អាចធ្វើការក្នុងថ្ងៃបុណ្យឈប់សម្រាកសាធារណះ និងចុងសប្ដាហ៍
  • Be able to work on public holidays and weekends
  • បំពេញការងារផ្សេងៗទៀតដែលចាត់ចែងដោយប្រធានផ្នែក
  • Perform other tasks assigned by managers

បុគ្គលិកលក្ខខណ្ឌរបស់បេក្ខជន (Candidate Profile):

  • មានសមត្ថភាពខ្ពស់ក្នុងការបើកបរម៉ូតូកង់បី
  • Ability driving tuk-tuk
  • ត្រូវមានប័ណ្ណបើកបរ ដែលមានសុពលភាព ប្រភេទក១
  • Hold a Valid driver’s license, category A1
  • មានបទពិសោធន៍ផ្នែកបើកបរយ៉ាងតិច 1ឆ្នាំ​
  • Have at least 1-Year driving experience
  • ត្រូវយល់ដឹងយ៉ាងច្បាស់ពីគ្រប់ប្រភេទផ្លូវនៅក្នុងទីក្រុងភ្នំពេញ
  • Well understand of all kinds of road in Phnom Penh
  • ត្រូវមានចំណេះដឹងល្អផ្នែកច្បាប់ចរាចរណ៍ផ្លូវគោក
  • Good knowledge of land traffic law
  • ជាអ្នកដែលមានទំនួលខុសត្រូវលើការងារ និង​គោរពពេលវេលា
  • Responsible and punctual person
  • មានកាយសម្បទារឹងមាំ និងមានសមត្ថភាពលើកទម្ងន់បានរហូត ៥០គីឡូក្រាម
  • Excellent Physical and ability to lift up to 50 Kilograms
  • មានភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ ចិត្តល្អ ម៉ឺងម៉ាត់ និង​ ប្រកបដោយវិជ្ជាជីវៈល្អ​ និងជាអ្នកកីឡា
  • Diligent, persistence, kind, calm, firm, professional sense ​and sportive person
  • មានភាពស្មោះត្រង់ និង សុច្ចរិត
  • Honesty and integrity above reproach
  • អាចធ្វើការងារជាក្រុមបានល្អ
  • Ability to work well in team work
  • មានការជំរុញនិងការអភិវឌ្ឍន៏ខ្លួនឯ​ង
  • Self-motivation and development
  • មិនត្រូវសេពគ្រឿងស្រវឹង រឺសារជាតិញៀន
  • None-alcoholism person or drug abuse
  • បញ្ចប់មធ្យមសិក្សាទុតិយភូមិ
  • Finished high school
  • មានសញ្ជាតិខ្មែរ
  • Cambodian nationality

លក្ខខ័ណ្ឌសម្រាប់ការដាក់ពាក្យស្នើរសុំត្រូវមានលិខិតអមជាមួយនឹងការបញ្ជាក់ពីប្រាក់ខែដែលរំពឹងទុក​ និងច្បាប់ថតចម្លងសញ្ញាប័ត្រ(ប្រសិនបើមាន) លិខិតបញ្ជាក់ការងារ ប្រវត្តិរូបសង្ខេបជាមួយរូបថតថ្មី​ អត្តសញ្ញាណប័ណ្ណថតចម្លង (ឯកសារបញ្ជាក់ច្បាប់ដើម      ទាំងអស់) សូមបញ្ជូនទៅផ្នែកធនធានមនុស្សនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមរយៈ​អាស័យដ្ឋាន ៖ អគារលេខ៥ មហាវិថីព្រះមុនីវង្ស       សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីម៉ែល៖ [email protected] ឬ ទំនាក់ទំនងទូរស័ព្ទ៖                   ០៩២ ៧៧៧ ៦៦៥

The complete application includes a cover letter – with salary expectations, copies of diplomas if any, work certificates, curriculum vitae with a recent photo, Identity Card photocopy – all certified documents to the originals – are to be sent to the Human Resources department of Institut Pasteur du Cambodge #5, Monivong Blvd, Phnom Penh or by email to: [email protected], phone number: 092 777 665.

Leave a Comment