loader image

អ្នកសម្អាត / Cleaner

អ្នកសម្អាត / Cleaner

ផុតកំណត់ថ្ងៃទី៖ ២២ ធ្នូ ២០២៥

Deadline: December 22nd, 2025

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) គឺជាវិទ្យាស្ថានស្រាវជ្រាវមិនស្វែងរកប្រាក់ចំណូលនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៣។ IPC សព្វថ្ងៃជាគ្រឹះស្ថានស្រាវជ្រាវវិទ្យាសាស្ត្រដែលបង្កើតឡើងដើម្បីបម្រើដល់សេវាសាធារណៈ ដោយមានការគាំទ្រខ្ពស់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ​និងស្ថិតក្រោមទំនួលខុសត្រូវរបស់វិទ្យាស្ថានប៉ាស្ទ័រ (ក្រុងប៉ារីស) ទៅលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស។ IPC គឺជាសមាជិករបស់បណ្តាញវិទ្យាស្ថានប៉ាស្ទ័រអន្តរជាតិ ដែលមានវិទ្យាស្ថានជាសមាជិកសរុបចំនួន​ ៣៣ នឹងមានវត្តមាននៅលើទ្វីបចំនួនប្រាំ។ នេះជាការបង្ហាញអោយឃើញពីគុណតម្លៃ ក្រមសីលធម៌ និងភាពលូតលាស់ឥតឈប់ឈរ របស់វិទ្យាស្ថាន។ IPC មានបុគ្គលិកដែលកំពុងបម្រើការងារសរុបក្នុងអង្គភាពច្រើនជាង ៣០០នាក់ ក្នុងនោះរួមមានជនជាតិបរទេសដែលមាន ១០ សញ្ជាតិផេ្សងគ្នា ចំនួន ៣0 នាក់​ រូមទាំងបុគ្គលិកដែលកំពុងបំរើការក្នុងផ្នែកស្រាវជ្រាវទាំង៦​​​ផ្នែកផងដែរ។ IPC បាន​នឹងកំពុងអនុវត្តសកម្មភាពស្រាវជ្រាវលើ ផ្នែកជីវវិទ្យាសុខភាព សុខភាព  សាធារណៈ ផ្តល់សេវាកម្ម(មន្ទីរពិសោធន៍ជីវៈវេជ្ជសាស្ត្រ ការចាក់វ៉ាក់សាំង ការវិភាគទឹក និងអាហារ) និងចូលរួមសកម្មភាពបណ្តុះបណ្តាលផ្សេងៗ។

The Institut Pasteur du Cambodge (IPC) is a Cambodian non-for-profit research institution established in 1953, IPC is today a scientific research establishment declared of public utility placed under the high patronage of the Ministry of Health of the Kingdom of Cambodia and under the responsibility of the Institute Pasteur on the scientific and technical levels. The IPC is a member of the Pasteur Network, which brings together 33 institutes present on five continents. It shares the Pasteurian values and the ethical charter to which the Pasteur Institutes are bound. The IPC has more than 300 employees, including about 30 expatriates of 10 nationalities and includes 6 research units. It carries out research activities in health biology, public health and service activities (Medical Biology Laboratory, vaccinations and water and food analyses) and training.

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកំពុងត្រូវការជ្រើសរើសបុគ្គលិកបំពេញការងារពេញម៉ោង ០១ រូប​ ដែលមានតួនាទីជា អ្នកសំអាត សម្រាប់កិច្ចសន្យាការងារ​​​រយៈពេលមួយឆ្នាំ(អាចបន្តបាន)។

The lnstitut Pasteur du Cambodge (IPC) is recruiting a full-time cleaner with one-year contract (renewable).

 

ហេតុអ្វីត្រូវចូលរួមជាផ្នែកមួយនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា? Why Join IPC?

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ប្តេជ្ញាចិត្តក្នុងការធ្វើឲ្យកន្លែងការងារ មានសមធម៌ និងពោរពេញទៅដោយ សក្តានុពល។ វិទ្យាស្ថានជំរុញលើការលើកកម្ពស់ តម្លាភាព ការមិនរើសអើង និង ការអភិវឌ្ឍន៍លើវិជ្ជាជីវៈការងារសម្រាប់បុគ្គលិកទាំងអស់។ តាមរយៈការចូលរួមជាផ្នែកមួយនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បុគ្គលិកនឹង៖

The Institut Pasteur du Cambodge (IPC) is committed to fostering a workplace that is equitable and full of potential. The Institute upholds transparency, non-discrimination, and continuous professional development for all employees. By being part of IPC, employees will:

  • បម្រើការងារក្នុងបរិយាកាសការងារប្រកបដោយ ការសហការអន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក
  • Work in an internationally collaborative and respectful environment
  • ចូលរួមចំណែកដ៏មានន័យលើការសិក្សាស្រាវជ្រាវលើផ្នែក សុខភាពសាធារណៈ និងវិទ្យាសាស្ត្រ
  • Contribute meaningfully to public health and high-impact scientific research
  • ទទួលបានឱកាសរៀនសូត្រនិងបណ្ដុះបណ្ដាល ស្របតាមអាជីពការងារ
  • Access continuous learning opportunities tailored to your career path.
  • ចូលរួមជាផ្នែកមួយ ដែលគាំទ្រយ៉ាងសកម្មទៅលើ សមភាពយេនឌ័រ ចម្រុះភាព និង អន្តរប្រសព្វ
  • Be part of a team that actively supports gender equality, diversity, and inclusion.
  • ចូលរួមជាមួយស្ថាប័ន ដែលត្រូវបានទទួលស្គាល់ទៅលើសុច្ចរិតភាព ការច្នៃប្រឌិត និងភាពជាដៃគូវិទ្យាសាស្ត្រជាសកល
  • Join an institution recognized for its integrity, innovation, and global scientific partnerships

 

ពិពណ៌នាអំពីមុខដំណែង (Position Overview):

ការទទួលខុសត្រូវជាចម្បងរបស់អ្នកសំអាត គឺការប្រមូលសំរាមនិងថែរសួននៅក្នុងបរិវេណវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

The Cleaner/gardener will primarily be responsible for collecting waste and maintain gardens within the Institut Pasteur du Cambodge (IPC) campus.

 

លក្ខខណ្ឌនៃការជ្រើសរើស (Recruitment conditions):

 មុខដំណែងនេះបើកទូលាយសម្រាប់បេក្ខជនគ្រប់ភេទ

  • This position is open to applicants of all genders
  • មុខដំណែងពេញម៉ោង
  • Position: Full-time.
  • កិច្ចសន្យា : កិច្ចសន្យាដំបូងផ្តល់ជូនរយៈពេល 1 ឆ្នាំ (អាចបន្តបាន)
  • Contract: The initial contract is offered for 1 year (renewable).
  • អាចចូលធ្វើការបាននៅថ្ងៃទី ០១ មករា ឆ្នាំ​ ២០២៦
  • Start Date: Available to start on January 1St 2026
  • អត្ថប្រយោជន៍ : Benefits
  • ធានារ៉ាប់រងសុខភាព(រួមទាំងសមាជិកគ្រួសារ) និងធានារ៉ាប់រងអាយុជិវិត
  • Private health insurance including family coverage and life insurance.
  • បសស (សុខភាព, ហានិភ័យការងារ, ចូលនិវត្តន៍)
  • NSSF (Health Care, Occupational Risk, Retirement).
  • ប្រាក់លើកទឹកចិត្ត សម្រាប់បុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ
  • Khmer New Year and Pchum Ben Bonus.
  • ការឈប់សម្រាកប្រចាំឆ្នាំ បូកបន្ថែមមួយថ្ងៃ រៀងរាល់បីឆ្នាំម្តង
  • Annual leave plus an additional day every three years.
  • បរិបទការងារប្រជុំដោយបុគ្គលិកលើសពី ១០ សញ្ជាតិផេ្សងគ្នា
  • Multicultural working environment with staff from more than 10 nationalities.
  • ឱកាសសម្រាប់ការរីកចម្រើន និងវឌ្ឍនភាពការងារ
  • Opportunities for growth and career advancement.

ទំនួលខុសត្រូវចម្បង (Main responsibilities):

ផ្នែកសំអាត:​ Cleaning

  • រក្សាទីធ្លា បរិវេណ និងថែរក្សាអនាម័យគ្រប់ពេលវេលា
  • Keep the campus clean and maintain cleanliness all the time
  • ប្រមូលសំរាមតាមមន្ទីរពិសោធន៏
  • Collect laboratories wastes
  • រក្សាទុកដាក់សំរាមនៅក្នុងទីតាំងដែលបានកំណត់និងមានសុវត្ថភាពនិងធានាថាធុងផ្ទុកសំរាមត្រូវរក្សាបានស្អាតល្អ
  • Store waste in designated, secure areas and ensure all containers are kept clean
  • គ្រប់គ្រង និងទុកដាក់សម្ភារៈសំរាប់ប្រមូលសំរាមនិងផ្ទុកសំរាមអោយបានត្រឹមត្រូវ
  • Manage supplied needed for waste collection and storage properly

ផ្នែកថែរសួន:​ Gardening

  • ថែរទាំសួន​ ស្មៅ និងរុក្ខជាតិបៃតង រួមទាំងស្រោចទឹក ដាក់ជី
  • Maintain gardens, lawns, and green areas, Including watering, fertilizing
  • ដាំ ផ្កា ដើមឈើ និងរុក្ខជាតិ​តូចៗ អោយសមរម្យតាមរដូវកាល
  • Grow flowers, trees, and shrubs according to seasonal requirements
  • ត្រួតពិនិត្យសុខភាពរបស់រុក្ខជាតិនិងរាយការណ៍អំពីការរាតត្បាតសត្វល្អិត រឺជម្ងឺរុក្ខជាតិ
  • Inspect plant health and report pest infestations or plant diseases
  • ត្រូវប្រើប្រាស់និងទុកដាក់ឧបករណ៏ សម្ភារៈសំរាប់ថែរសួនអោយត្រឹមត្រូវ
  • Must properly use and keep the equipment/ material gardening
  • សហការជាមួយក្រុមការងារផ្សេងៗទៀតដើម្បីផ្ទេរ ឬផ្លាស់ទីឧបករណ៏ធ្ងន់ៗ
  • Collaborate with the other teams to transfer or move a heavy equipment
  • អាចធ្វើការក្នុងថ្ងៃបុណ្យឈប់សម្រាកសាធារណះ និងចុងសប្ដាហ៍
  • Be able to work on public holidays and weekends
  • បំពេញការងារផ្សេងៗទៀតដែលចាត់ចែងដោយប្រធានផ្នែក
  • Perform other tasks assigned by managers
  • ការបណ្ដុះបណ្ដាលលើតួនាទី ភារៈកិច្ចនិងត្រូវបានផ្ដល់ជូនដោយអ្នកគ្រប់គ្រងដែលមានបទពិសោធន៏
  • Training on the role and duties will be provided by the experienced manager

បុគ្គលិកលក្ខខណ្ឌរបស់បេក្ខជន (Candidate Profile):

  • ជាអ្នកដែលមានទំនួលខុសត្រូវលើការងារ និង​គោរពពេលវេលា
  • Responsible and punctual person
  • មានកាយសម្បទារឹងមាំ និងមានសមត្ថភាពលើកទម្ងន់បានរហូត ៥០គីឡូក្រាម
  • Excellent Physical and ability to lift up to 50 Kilograms
  • មានឥរិយាបទស្វាហាប់ និងមានឆន្ទះចង់រៀនសូត្រ
  • Dynamic character and eager to learn
  • មានភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ ចិត្តល្អ ម៉ឺងម៉ាត់ និង​ ប្រកបដោយវិជ្ជាជីវៈល្អ​ និងជាអ្នកកីឡា
  • Diligent, persistence, kind, calm, firm, professional sense ​and sportive person
  • មានភាពស្មោះត្រង់ និង សុច្ចរិត
  • Honesty and integrity above reproach
  • អាចធ្វើការងារជាក្រុមបានល្អ
  • Ability to work well in team work
  • មានការជំរុញនិងការអភិវឌ្ឍន៏ខ្លួនឯ​ង
  • Self-motivation and development
  • មិនសេពគ្រឿងស្រវឹង រឺសារជាតិញៀន
  • None-alcoholism person or drug abuse
  • បញ្ចប់កំរិតសិក្សាអនុវិទ្យាល័យ
  • Finished Junior high school
  • មានសញ្ជាតិខ្មែរ
  • Cambodian nationality

លក្ខខ័ណ្ឌសម្រាប់ការដាក់ពាក្យស្នើរសុំត្រូវមានលិខិតអមជាមួយនឹងការបញ្ជាក់ពីប្រាក់ខែដែលរំពឹងទុក​ និងច្បាប់ថតចម្លងសញ្ញាប័ត្រ(ប្រសិនបើមាន) លិខិតបញ្ជាក់ការងារ ប្រវត្តិរូបសង្ខេបជាមួយរូបថតថ្មី​ អត្តសញ្ញាណប័ណ្ណថតចម្លង (ឯកសារបញ្ជាក់ច្បាប់ដើម      ទាំងអស់) សូមបញ្ជូនទៅផ្នែកធនធានមនុស្សនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមរយៈ​អាស័យដ្ឋាន ៖ អគារលេខ៥ មហាវិថីព្រះមុនីវង្ស       សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីម៉ែល៖ [email protected] ឬ ទំនាក់ទំនងទូរស័ព្ទ៖                   ០៩២ ៧៧៧ ៦៦៥

The complete application includes a cover letter – with salary expectations, copies of diplomas if any, work certificates, curriculum vitae with a recent photo, Identity Card photocopy – all certified documents to the originals – are to be sent to the Human Resources department of Institut Pasteur du Cambodge #5, Monivong Blvd, Phnom Penh or by email to: [email protected], phone number: 092 777 665.

Leave a Comment