loader image

Focus Group Discussion (FGD) Training for the VIRAGE Research Study

[English Below]

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) សហការជាមួយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីវិធីសាស្ត្រការពិភាក្សាក្រុម FGD និងការថតសំឡេងដែលមានគុណភាពខ្ពស់ ជាផ្នែកមួយនៃការសិក្សា VIRAGE។ វគ្គបណ្តុះបណ្តាលនេះបានពង្រឹងជំនាញអ្នកសម្របសម្រួលក្នុងការប្រមូលទិន្នន័យបែបគុណវិស័យ បញ្ជាក់តួនាទីក្រុមការងារ និងធានាគុណភាពថតសំឡេងល្អបំផុតសម្រាប់ការចម្លងអត្ថបទ និងវិភាគទិន្នន័យបានត្រឹមត្រូវ។


ការពិភាក្សាក្រុមនាពេលខាងមុខ មានគោលបំណងស្វែងយល់អំពីកត្តាជំរុញ និងឧបសគ្គក្នុងការតាមដានជំងឺឆ្កែឆ្កួត និងទទួលសេវាថ្នាំបង្ការជំងឺឆ្កែឆ្គួតក្រោយសត្វខាំ (PEP)។ ចាប់ពីពាក់កណ្តាលខែមីនា ដល់ពាក់កណ្តាលខែឧសភា សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) នឹងអនុវត្តការពិភាក្សាក្រុមនេះនៅទូទាំង ២៥ ខេត្តរាជធានីនៃប្រទេសកម្ពុជា ដោយចូលរួមពីអ្នកជំនាញផ្នែកសុខភាពមនុស្ស និងសត្វ នៅកម្រិតថ្នាក់ខេត្ត និងស្រុក។


លទ្ធផលដែលរំពឹងទុក៖

✔️ ការពិភាក្សាក្រុមដែលដឹកនាំបានយ៉ាងល្អនិងមានប្រសិទ្ធភាព

✔️ ការថតសំឡេងមានគុណភាពខ្ពស់សម្រាប់ការចម្លងអត្ថបទបានត្រឹមត្រូវ

✔️ ទិន្នន័យបែបគុណវិស័យដែលអាចទុកចិត្តបានសម្រាប់ការវិភាគស៊ីជម្រៅ

✔️ ភស្តុតាងសម្រាប់គាំទ្រនិងពង្រឹងយុទ្ធសាស្ត្រសុខភាពសាធារណៈ


ការអនុវត្តការសិក្សាទូទាំងប្រទេសនេះ នឹងបង្កើតការយល់ដឹងសំខាន់ៗ ដើម្បីកែលម្អការតាមដានជំងឺឆ្កែឆ្កួត និងបង្កើនការទទួលសេវាថ្នាំបង្ការជំងឺឆ្កែឆ្គួតក្រោយសត្វខាំ (PEP) ព្រមទាំងពង្រឹងកិច្ចសហការប្រព័ន្ធសុខភាពតាមបរិបទសុខភាពតែមួយ (One Health) សម្រាប់ការការពារជំងឺឆ្កែឆ្កួតនៅកម្ពុជា។ កម្មវិធីសិក្សាស្រាវជ្រាវនេះ ទទួលបានការគាំទ្រពីមូលនិធិបារាំង (Fonds Équipe France – FEF) នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង តាមរយៈស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

Focus Group Discussion (FGD) Training for the VIRAGE Research Study


IPC, in collaboration with RUA and CADT, conducted a training session on FGD methodology and high-quality audio recording as part of the VIRAGE study. The training strengthened facilitators’ skills in qualitative data collection, clarified team roles, and ensured optimal recording quality for accurate transcription and analysis.

The upcoming FGDs aim to explore the enablers and barriers to rabies surveillance and access to post-exposure prophylaxis (PEP). From mid-March to mid-May, RUA will implement the discussions across all 25 provinces of Cambodia, engaging human and animal health professionals at provincial and district levels.

Expected outputs:


✔️ Well-moderated FGDs

✔️ High-quality recordings for accurate transcription

✔️ Reliable qualitative data for in-depth analysis

✔️ Evidence to inform and strengthen public health strategies


This nationwide initiative will generate critical insights to improve rabies surveillance and enhance access to PEP, reinforcing One Health collaboration for rabies prevention in Cambodia. The VIRAGE study receives funding support from the Fonds Équipe France (FEF) of the French Ministry for Europe and Foreign Affairs and the French Embassy in Cambodia.

Leave a Comment