loader image

IPC Participates in ANRS MIE Scientific Days

[English Below]


វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលរួមក្នុងកម្មវិធី ANRS MIE Scientific Days នៅប្រទេសវៀតណាម

នៅថ្ងៃទី ១០–១១ ខែមីនា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍ថ្ងៃវិទ្យាសាស្ត្រ ANRS Emerging Infectious Diseases (ANRS MIE) ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមការសហការរៀបចំដោយសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ និងដៃគូពាក់ព័ន្ធ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវពីវិស័យផ្សេងៗ ដើម្បីពិភាក្សាអំពីអាទិភាពសំខាន់ៗនៃជំងឺឆ្លង។

កម្មវិធីរយៈពេលពីរថ្ងៃគឺផ្តោតទៅលើជំងឺបង្ករឡើងដោយវីរ៉ុស “Arbovirus” និងជំងឺគ្រុនឈាមនៅថ្ងៃទីមួយ និងមេរោគអេដស៍ ជំងឺរលាកថ្លើម និងជំងឺរបេងនៅថ្ងៃទីពីរ។ ក្នុងនាមជាដៃគូរបស់ ANRS MIE វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំ ក្រុមស្រាវជ្រាវវេជ្ជសាស្ត្រ នៃអង្គភាពអេពីដេមីសាស្ត្រ និងសុខភាពសាធារណៈ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើបទបង្ហាញពីលទ្ធផលបឋមនៃគម្រោងសិក្សា DATURA ដោយលោកវេជ្ជបណ្ឌិត សំរិទ្ធ សុវណ្ណរិទ្ធ អ្នកអង្កេតចម្បងនែគម្រោងសិក្សាប្រចាំប្រទេសកម្ពុជា។ គម្រោងសិក្សា DATURA មានគោលបំណង កំណត់រករូមមន្តព្យាបាលជំងឺរបេងត្រឹមត្រូវលើមនុស្សជំទង់ និងមនុស្សពេញវ័យផ្ទុកមេរោគអេដស៏មានប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំងដែលសម្រាកក្នុងមន្ទីរពេទ្យ។

លទ្ធផលបឋមនៃការសិក្សា FUNGICAM ក៏ត្រូវបានបង្ហាញផងដែរដោយលោកស្រី អ៊ុង សុជាតិរស្មី ការសិក្សានេះមានគោលបំណងវាយតម្លៃអត្រាប្រវ៉ាឡង់មេរោគផ្សិត (histoplasmosis & talaromycosis Tm) ក្នុងចំនោមអ្នកផ្ទុកមេរោគអេដស៏នៅប្រទេសកម្ពុជា។ ការសិក្សានេះអនុវត្តដោយផ្នែកមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ ដោយសហការជាមួយក្រុមស្រាវជ្រាវវេជ្ជសាស្ត្រ នៃអង្គភាពអេពីដេមីសាស្ត្រ និងសុខភាពសាធារណៈ។
ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយជោគជ័យ ដោយបានពង្រឹងការសហការក្នុងតំបន់ និងការចងក្រងភាពជាដៃគូសម្រាប់ការស្រាវជ្រាវនាពេលអនាគត លើជំងឺឆ្លង និងជំងឺកើតថ្មី។



Institut Pasteur du Cambodge Participates in ANRS MIE Scientific Days in Vietnam

On March 10–11, 2026, the ANRS Emerging Infectious Diseases (ANRS MIE) Scientific Days took place in Hanoi, organized by Hanoi Medical University and partners. The event brought together researchers to discuss key infectious disease priorities.

The two-day program focused on arboviruses and dengue on first day, and HIV, hepatitis, and tuberculosis on second day. As a partner of ANRS MIE Site Vietnam, the Institut Pasteur du Cambodge (IPC) was invited to participate in the program.

During the sessions, the Clinical Research Group of the Epidemiology and Public Health Unit of IPC presented the primary results of the DATURA clinical trial by Dr. Samreth Sovannarith, Country Principal Investigator. DATURA is aiming to “Determination of Adequate Tuberculosis Regimen in Adults and adolescents hospitalised with HIV-associated severe immune suppression”. The primary result of the FUNGICAM study was also presented at this meeting by Mrs. UNG Socheatraksmey. This study aims to evaluate the prevalence of invasive fungal infections (histoplasmosis & talaromycosis Tm) among PLHIV in Cambodia. The study was conducted by the Biomedical Laboratory unit in collaboration with the clinical research group.

The event concluded successfully, reinforcing regional collaboration and strengthening partnerships for future research on emerging and infectious diseases.

Leave a Comment