IPC Participates in ANRS MIE Scientific Days
[English Below] វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចូលរួមក្នុងកម្មវិធី ANRS MIE Scientific Days នៅប្រទេសវៀតណាម នៅថ្ងៃទី ១០–១១ ខែមីនា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍ថ្ងៃវិទ្យាសាស្ត្រ ANRS Emerging Infectious Diseases (ANRS MIE) ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមការសហការរៀបចំដោយសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ និងដៃគូពាក់ព័ន្ធ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវពីវិស័យផ្សេងៗ ដើម្បីពិភាក្សាអំពីអាទិភាពសំខាន់ៗនៃជំងឺឆ្លង។ កម្មវិធីរយៈពេលពីរថ្ងៃគឺផ្តោតទៅលើជំងឺបង្ករឡើងដោយវីរ៉ុស “Arbovirus” និងជំងឺគ្រុនឈាមនៅថ្ងៃទីមួយ និងមេរោគអេដស៍ ជំងឺរលាកថ្លើម និងជំងឺរបេងនៅថ្ងៃទីពីរ។ ក្នុងនាមជាដៃគូរបស់ ANRS MIE វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។ ក្នុងអំឡុងពេលកិច្ចប្រជុំ ក្រុមស្រាវជ្រាវវេជ្ជសាស្ត្រ នៃអង្គភាពអេពីដេមីសាស្ត្រ និងសុខភាពសាធារណៈ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើបទបង្ហាញពីលទ្ធផលបឋមនៃគម្រោងសិក្សា DATURA ដោយលោកវេជ្ជបណ្ឌិត សំរិទ្ធ សុវណ្ណរិទ្ធ អ្នកអង្កេតចម្បងនែគម្រោងសិក្សាប្រចាំប្រទេសកម្ពុជា។ គម្រោងសិក្សា DATURA មានគោលបំណង កំណត់រករូមមន្តព្យាបាលជំងឺរបេងត្រឹមត្រូវលើមនុស្សជំទង់ និងមនុស្សពេញវ័យផ្ទុកមេរោគអេដស៏មានប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំងដែលសម្រាកក្នុងមន្ទីរពេទ្យ។ … Read more
