VIRAGE Study: FGD Progress Update
[English Below] ការសិក្សាស្រាវជ្រាវ VIRAGE៖ បច្ចុប្បន្នភាពនៃកិច្ចពិភាក្សាក្រុមគោលដៅ (FGD) ចាប់ពីវគ្គបណ្ដុះបណ្ដាលរហូតដល់ការចុះសិក្សាផ្ទាល់នៅទីតាំង ក្រុមការងាររបស់យើងកំពុងស្ថិតនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ដើម្បីធ្វើកិច្ចពិភាក្សាក្រុម (FGDs) សម្រាប់ការស្រាវជ្រាវជំងឺឆ្កែឆ្កួត។ ដឹកនាំដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ក្នុងកិច្ចសហការជាមួយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលការងារនេះបានរួមបញ្ចូលគ្នានូវជំនាញចុះផ្ទាល់ ការស្រាវជ្រាវ និងការវិភាគបែបឌីជីថល ក្រោមបរិបទ សុខភាពតែមួយ (One Health)។ 15/25 រាជធានី-ខេត្ត អ្នកជំនាញ150 នាក់ បានចូលរួម សម្រេចបាន 60% នៃគោលដៅសរុប យើងកំពុងចូលរួមជាមួយអ្នកជំនាញជួរមុខទាំងផ្នែកសុខភាពមនុស្ស និងសុខភាពសត្វ ដើម្បីពង្រឹងការតាមដានជំងឺឆ្កែឆ្កួត និងធ្វើអោយប្រសើរឡើងនូវការទទួលបានវ៉ាក់សាំងបង្ការក្រោយសត្វខាំ (PEP) ដែលជួយសង្គ្រោះជីវិតអោយបានទាន់ពេលវេលានៅទូទាំងប្រទេសកម្ពុជា។ ការសិក្សា VIRAGE នេះ ទទួលបានការគាំទ្រដោយស្ថានទូតបារាំងប្រចាំកម្ពុជា និងមូលនិធិក្រុមការងារបារាំង (Fonds Équipe France – FEF) នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។ VIRAGE Study: FGD Progress … Read more
