សកម្មភាពរៀបចំចុះប្រមូលទិន្នន័យ សម្រាប់ការសិក្សាស្រាវជ្រាវ RACSMEI
បន្ទាប់ពីបញ្ចប់ការស្ទង់មតិដែលបានធ្វើឡើងនៅខែវិច្ឆិកា ក្រុមការងារ RACSMEI រួមមានផ្នែកមន្ទីរពិសោធន៍ ក្រុមចុះសហគមន៍ និងក្រុមអ្នកសម្របសម្រួល បានធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការត្រៀមខ្លួនរួចរាល់ សម្រាប់អនុវត្តការសិក្សាស្រាវជ្រាវRACSMEI (អក្សរកាត់នេះ មានន័យថា ការវាយតម្លៃហានិភ័យ នៃការរីករាលដាលក្នុងសហគមន៍នៃជំងឺឆ្លងច្រើនប្រភេទ ក្នុងទស្សនវិស័យសុខភាពតែមួយ)។ សម្ភារៈសម្រាប់យកសំណាក និងឯកសារផ្សេងៗ បានរៀបចំរួចរាល់។ ក្រុមចុះសហគមន៍ក៏បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីអំពីដំណើរការផ្តល់ព័ត៌មាន ការសុំការយល់ព្រម ការប្រមូលទិន្នន័យ ការយកសំណាកមនុស្ស សត្វ និងបរិស្ថានផងដែរ។
ស្របគ្នានេះ ក្រុមការងារពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានកោះប្រជុំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធជាច្រើន រួមមានដៃគូមកពីស្ថាប័នរដ្ឋាភិបាល ស្ថាប័នអប់រំ និងវិស័យស្រាវជ្រាវ ដើម្បីតម្រឹមនីតិវិធី និងការរៀបចំភ័ស្តុភារនៅទូទាំងវិស័យ។
ដើម្បីគាំទ្រដល់ការអនុវត្តការសិក្សា យើងបានបោះពុម្ភសៀវភៅគំនូរ និងវីដេអូជីវចលបន្ថែម សម្រាប់ការពន្យល់ និងផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់អំពីគោលបំណង និងដំណើរការនៃការសិក្សា ក្នុងអំឡុងពេលចុះប្រមូលទិន្នន័យនៅតាមខ្នងផ្ទះនីមួយៗ ដោយធានាថា អ្នកចូលរួមបានទទួលព័ត៌មានគ្រប់គ្រាន់ និងដោយភាពរីករាយ ព្រមទំាងចូលរួមដោយស្ម័គ្រចិត្ត និងគាំទ្រដល់ការចូលរួមដោយផ្ទាល់ប្រកបដោយប្រសិទ្ធភាព និងការយល់ដឹងពីសហគមន៍។
ជាមួយនឹងក្រុមការងារឥឡូវនេះនៅក្នុងសហគមន៍ សប្តាហ៍នេះគឺជាការចាប់ផ្តើមនៃការប្រមូលទិន្នន័យដំបូងរបស់ការសិក្សាស្រាវជ្រាវRACSMEI នៅភូមិដែលបានជ្រើសរើសទូទាំងប្រទេស។
Preparing for Nationwide Fieldwork: RACSMEI Readiness Phase
Building on last month’s pre-survey visits, RACSMEI teams across laboratory, field, and coordination units have worked closely to ensure full readiness for nationwide deployment. Sampling materials and logistical arrangements are in place, and field teams have completed trainings covering environmental sampling, animal components, interviews, and surveys.
Building on last month’s pre-survey visits, RACSMEI teams across laboratory, field, and coordination units have worked closely to ensure full readiness for nationwide deployment. Sampling materials and logistical arrangements are in place, and field teams have completed training covering environmental sampling, animal components, interviews, and surveys.
To support field engagement, a comic booklet and a complementary animated video were developed to help field teams clearly communicate the study’s objectives and procedures during household visits, ensuring participants feel informed and comfortable, and supporting effective in-person engagement and community understanding.
