Edit

COVID-19 Updates

ការគ្រប់គ្រង និង បរិក្ខារ

ការគ្រប់គ្រងរបស់អាយភីស៊ី

បរិក្ខាររបស់អាយភីស៊ី

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) បានអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ការធ្វើរោគវិនិច្ឆ័យលើជំងឺឆ្លងថ្មីៗ ដោយបញ្ចូលនូវគោលការណ៍ថែទាំយ៉ាងពិសេស ទៅក្នុងស្តង់ដារូបនីយកម្មនៃបច្ចេកទេស តាម
រយៈការត្រួតពិនិត្យគុណភាពខាងក្រៅជាបន្តបន្ទាប់។

 

ជំនាញឯកទេសនេះ គឺផ្អែកលើបុគ្គលិកដែលមានទឹកចិត្ត និងគុណវុឌ្ឍខ្ពស់ ហើយដែលធ្វើការនៅក្នុងបរិយាកាសការងារដែលមានសុវត្ថិភាព និងដំណើរការល្អ។ បរិយាកាសការងារដែលអំណោយផលខ្ពស់នេះ ត្រូវបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ (ដែលទទួលវិញ្ញាបនបត្រ ISO 15189) មន្ទីរពិសោធន៍សុវត្ថិភាពបរិស្ថាន និងចំណីអាហារ និងមជ្ឈមណ្ឌលផ្ដល់ថ្នាំបង្ការ រហូតដល់សកម្មភាពស្រាវជ្រាវលើជំងឺឆ្លងថ្មីៗទាំងអស់។ 

 

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានអនុម័តលើឧបករណ៍សម្រាប់ស្រាវជ្រាវ និងកម្មវិធីសុខភាពសាធារណៈជាច្រើន ដោយមានជំនួយជាច្រើនពីស្ថាប័នស្រាវជ្រាវអន្តរជាតិ/ដៃគូអភិវឌ្ឍន៍ និងការគាំទ្រពីវិទ្យាស្ថានប៉ាស្ទ័រក្រុងប៉ារីស។ 

 

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានមន្ទីរពិសោធន៍ BLS-2 ចំនួនប្រាំពីរ (រាប់បញ្ចូលទាំងមន្ទីរពិសោធន៍ BLS-2+ ចំនួន 2 ផង) សម្រាប់ការចាត់ចែងអតិសុខុមប្រាណដែលគ្រោះថ្នាក់ ប៉ុន្តែមិនបង្កការស្លាប់ដល់មនុស្សឡើយ ឬដែលមានថ្នាំបង្ការ និងថ្នាំព្យាបាលទៅហើយ ដូចជាជំងឺរបេង ជំងឺឆ្កែឆ្កួត វីរុសផ្លូវដង្ហើមជាដើម។

 

មន្ទីរពិសោធន៍ BLS-2 ទាំងនោះ ត្រូវបានរៀបចំនៅតំបន់ដែលមានវិសម្ពាធ ហើយការចេញចូលគឺតាមរយៈសោខ្យល់ (airlock)។ មេរោគផ្សេងៗត្រូវបានទុកដាក់នៅក្នុងទូបញ្ឈរ ដើម្បីការពារប្រតិបត្តិការ។ 

 

ជាងនេះទៅទៀត ចាប់តាំងពីឆ្នាំ2008 វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរៀបចំមន្ទីរពិសោធន៍ដែលមាន
ជីវសុវត្ថិភាពកម្រិតខ្ពស់ (BSL-3) សម្រាប់បម្រើដល់គោលបំណងផ្ដល់សេវា និងស្រាវជ្រាវ (ម៉ូឌុលចំនួនបួនទុកសម្រាប់ MDR និង XDR-TB, ផ្ដាសាយបក្សី H5N1 ជំងឺកូវីដ 19) វីរុសប្រភេទថ្មី ឬមិនស្គាល់ ដែលត្រូវបានដាក់ដោយឡែកពីករណីមនុស្សធ្ងន់ធ្ងរ និងមន្ទីរពិសោធន៍សត្វមួយ (ASL-3) សម្រាប់គម្រោងស្រាវជ្រាវលើការចម្លងវីរុស និងការពិសោធមេរោគ។ ហេដ្ឋារចនាសម្ព័ន្ធនេះ មានលក្ខណៈពិសេសប្លែកគេនៅកម្ពុជា ហើយមន្ទីរពិសោធន៍ដែលមានមុខងារបែបនេះមានតិចតួចណាស់នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។ 

 

ក្នុងរយៈកាល 5 ឆ្នាំមកនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បាន/នឹង៖

  • អនុវត្តកម្មវិធីថ្នាក់តំបន់ (PR-Asia) សម្រាប់ការស្រាវជ្រាវលើជំងឺឆ្លង និងមេរោគកើតថ្មី (តាមរយៈមូលនិធិមកពី INSERM, ANRS, IRD, Foundation Mérieux និង វិទ្យាស្ថានប៉ាស្ទ័រ) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ2013 ដើម្បីផ្ដល់ជាឧបករណ៍ថ្មីៗសម្រាប់អ្នកស្រាវជ្រាវដែលធ្វើការលើគម្រោងផ្នែកសរីរាង្គកាត់ទទឹងខ្លួន ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបច្ចុប្បន្ននេះកំពុងមានដំណើរការយ៉ាងពេញទំហឹង
  • ជួសជុលអគារស៊ាំវិទ្យា ដើម្បីផ្ដល់ជំនាញលើការឆ្លើយតបនៃភាពស៊ាំរបស់កោសិកាចំពោះជំងឺឆ្លងនានា ដោយសង្កត់ធ្ងន់លើការធ្វើឱ្យសកម្មនូវកោសិកា NK នៅពេលមានផ្ទុកមេរោគអេដស៍ ជំងឺអេដស៍/របេង ជំងឺឆ្កែឆ្កួត ជំងឺផ្ដាសាយ និងជំងឺគ្រុនឈាម។ នៅពេលនេះ អគារនេះមានបំពាក់នូវឧបករណ៍បែងចែកប្រភេទកោសិកា BD FACSAria III សម្រាប់អ្នកដែលមិនមែនជាដៃគូវិទ្យាសាស្ត្ររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (ទិញតាមរយៈ ហិរញ្ញប្បទានមកពី Wellcome Trust និង GIZ)  
  • ជួសជុល និងពង្រីកអគារ និងឧបករណ៍ផ្នែកសត្វ ហើយបានកសាងមណ្ឌលសត្វល្អិតថែមទៀត។ ទោះជាយ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធនេះនៅមានកម្រិតតិចតួច ហើយអគារថ្មីគ្រោងនឹងសាងសង់នៅដំណាច់ឆ្នាំ2021 ដោយមានការគាំទ្រពីគណៈកម្មការអឺរ៉ុប (នឹងត្រូវបញ្ជាក់នៅពេលក្រោយ)
  • ទិញមន្ទីរពិសោធន៍ចល័ត សម្រាប់ការវិភាគសំណាកឈាមដល់ទីកន្លែង នៅតាមតំបន់ដាច់ស្រយាលនានារបស់ប្រទេសកម្ពុជា
  • បំពាក់មន្ទីរពិសោធន៍ជីវវេជ្ជសាស្ត្រ (ដែលទទួលបានវិញ្ញាបនបត្រ ISO 15189) ជាមួយនឹងឧបករណ៍ MALDI-TOF Mass Spectrometry ឈ្មោះថា Roche COBAS 4800 និងឧបករណ៍រាប់ចំនួនកោសិកា BD FACSAria II flow cytometer
  • ពង្រីកសមត្ថភាពសម្រាប់ផ្នែកជីវសាស្ត្រម៉ូលេគុលនៅក្នុងផ្នែកវីរុសសាស្ត្រ ផ្នែកជំងឺគ្រុនចាញ់ និងក្រុម AMR រាប់បញ្ចូលទាំង GenXpert សម្រាប់ជំងឺរបេង GenXpert សម្រាប់ជំងឺកូវីដ 19 ការប្រមូល DNA/RNA ដោយស្វ័យប្រវត្តិសម្រាប់ជំងឺកូវីដ 19  ការបន្ថែមឧបករណ៍ស្ទង់សីតុណ្ហភាព (thermocyclers), LAMP សម្រាប់ជំងឺគ្រុនចាញ់ និងរបេង និងឧបករណ៍ Luminex MAGPix ប្រភេទថ្មី។ ឧបករណ៍ទាំងអស់នេះត្រូវបានទិញ ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ គម្រោងស្រាវជ្រាវ និងសប្បុរសជនឯកជន។ 
  • នៅឆ្នាំ2021 បំពាក់ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវកម្មវិធីកំណត់លំដាប់ហ្សែនខ្នាតតូច Illumina MiSeq ដើម្បីជួយបំពេញបន្ថែមដល់បច្ចេកវិទ្យា MinION Oxford Nanopore ដោយសារតែមានតម្រូវការកើនឡើងពី NGS (ទទួលបានការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងពីគណៈកម្មការអឺរ៉ុប)
  • ជាងនេះទៅទៀត ការកែលម្អឧបករណ៍មន្ទីរពិសោធន៍ BLS-3 កំពុងប្រព្រឹត្តទៅ ដោយការបន្ថែមឧបករណ៍ឆ្លុះរូបភាពកោសិកាមួយជាន់ទៀតនៅក្នុង BLS-3 និងឧបករណ៍ទីពីរនៅក្នុងមន្ទីរពិសោធន៍មួយក្នុងចំណោមមន្ទីរពិសោធន៍ BLS-2 (ការគាំទ្រពី GIZ)។ ការថែទាំឧបករណ៍មន្ទីរពិសោធន៍ (រាប់បញ្ចូលទាំង BLS-3) មានការសម្របសម្រួលដោយវិស្វករមួយរូប ហើយក្រុមការងាររបស់គាត់ដែលមានគុណវុឌ្ឍលើផ្នែកអនាម័យ សុវត្ថិភាព គុណភាព និងមាត្រាសាស្ត្រ ដោយមានការគាំទ្រពីក្រុមហ៊ុនឯកទេសខ្ពស់ពីខាងក្រៅ។ 
  • នៅឆ្នាំ2021 សេវាចែករំលែកមាត្រាសាស្ត្រ និងមន្ទីរពិសោធន៍អនាម័យបរិស្ថាន និងចំណីអាហារកំពុងរៀបចំស្នើសុំវិញ្ញាបនបត្រ ISO 17025 ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការលើកកម្ពស់គុណភាពសេវា និងការស្រាវជ្រាវឱ្យបានខ្ពស់ ។ 

មណ្ឌលបច្ចេកទេសទាំងអស់នេះបើកទ្វារសម្រាប់អង្គការវិទ្យាសាស្ត្រផ្សេងៗ សម្រាប់កម្មវិធីបណ្ដុះបណ្ដាល និងស្រាវជ្រាវ  ក្រោមការសហការជាមួយនឹងក្រុមការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។