RACSMEI Fieldwork Begins: First Cycle of Data Collection Underway
[English Below] ចាប់ផ្តើមអនុវត្តការសិក្សាស្រាវជ្រាវ RACSMEI៖ វគ្គដំបូងនៃការប្រមូលទិន្នន័យកំពុងផ្ដើមដំណើរការ ការសិក្សាស្រាវជ្រាវ RACSMEI កំពុងចាប់ផ្ដើមប្រមូលទិន្នន័យជំហានដំបូង ដោយចាប់ផ្តើមពីខេត្តកណ្ដាល។ ដំណាក់កាលប្រមូលទិន្នន័យថ្នាក់ជាតិនេះ នឹងបន្តអនុវត្តរយៈពេលប្រហែលបួនខែទៅមុខទៀត។ ការសិក្សាស្រាវជ្រាវ RACSMEI ត្រូវបានចាត់ទុកថា ជាការសិក្សាស្រាវជ្រាវ “សុខភាពតែមួយ” ដ៏សំខាន់មួយ ដែលមានទំហំធំ និងអនុវត្តលើទូទាំងប្រទេសកម្ពុជា ហើយក៏ស្ថិតក្នុងចំណោមការសិក្សា “សុខភាពតែមួយ” សម្រាប់តំណាងជាតិនៅកម្រិតអន្តរជាតិផងដែរ។ ការសិក្សានេះត្រូវបានរចនាឡើង ក្នុងគោលបំណងស្វែងរកភស្តុតាងពីប្រជាជន សម្រាប់ប្រើប្រាស់ឲ្យមានប្រសិទ្ធភាពក្នុងផ្នែកសុខភាពសាធារណៈ។ ការសិក្សាស្រាវជ្រាវនេះ កំពុងត្រូវបានអនុវត្តដោយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូរ មកពីក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរខេត្ត និងសហគមន៍ផងដែរ។ ក្រុមការងារកំពុងតាមដានដោយយកចិត្តទុកដាក់ទៅលើបរិបទទូទៅ និងកែប្រែសកម្មភាពតាមភាពចាំបាច់ ដោយចាប់ផ្ដើមពីតំបន់ដែលមិនមានហានិភ័យ និងពិនិត្យមើលជាប្រចាំ ដើម្បីធានាសុវត្ថិភាពក្នុងការអនុវត្ត រក្សាគុណភាព និងសុចរិតភាពនៃការស្រាវជ្រាវ។ RACSMEI has entered its data-collection phase as field teams begin travelling … Read more
